ត្រៀមគាំទ្របាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួត AFF Suzuki Cup នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស និងរស្មីហង្សមាស!

//s9.kh1.co/ce/cecf6b1de8e27471fcbb2d0f1393913a244c7e04.jpg
កីទ្បា

 ០៥-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF Suzuki Cup នឹងចាប់ផ្តើមប្រកួតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយ

ភ្នំពេញ៖​ ព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF Suzuki Cup នឹងចាប់ផ្តើមប្រកួតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយ ដោយក្រុមជម្រើសជាតិកម្ពុជា ក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ដើម្បីត្រៀមប្រកួតរួចជាស្រេចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាលវិភាគចុងក្រោយ ដែលចេញផ្សាយដោយអ្នករៀបចំការប្រកួត ការប្រកួតដំបូងរបស់ កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី 6 ធ្នូ 2021 ដែលការប្រកួតនេះមានផ្សាយបន្តផ្ទាល់ជាពិសេសតែមួយគត់តាមទូរទស្សន៍នៅកម្ពុជាដោយទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV។

តាមរយៈផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញឈ្មោះកីឡាករដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះមានដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, សៀង ចន្ធា, មីន រតនៈ និង ច្រឹង ពលរដ្ឋ ជាដើម។

នៅក្នុង​ការប្រកួត AFF Suzuki Cup នេះ កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល B រួម​ជាមួយ​ម្ចាស់​ជើង​ឯក​ពីរ​សម័យ​កាល វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ។ ពូល A មាន​ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និង​ជាមួយ​ក្រុម​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ Play-off ទីម័រខាងកើត។

គួរបញ្ជាក់ផងដែរថា ទូរទស្សន៍ ហង្សមាស HDTV  និង រស្មីហង្សមាស HDTV បានទទួលសិទ្ធជាទូរទស្សន៍ក្នុងស្រុកតែមួយគត់ សម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លោកអ្នកអាចទស្សនាបានរាល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV និងរាល់គ្រប់ការប្រកួតរវាងបណ្តាប្រទេសផ្សេងៗទៀត ទាំងនៅលើកញ្ចក់ទូរទស្សន៍ ទាំងនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានីយទូរទស្សន៍ឈានមុខគេមួយនេះដូចគ្នា។

កុំខកខាន! រង់ចាំទស្សនា និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងកាប្រកួតដណ្តើមពាន​រង្វាន់ AFF Suzuki Cup នេះទាំងអស់គ្នា៕

  ​ការប្រកួត AFF Suzuki Cup
  ​ការប្រកួត AFF Suzuki Cup
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T