ដឹងអត់ លោក Rangnick មានប្រសាសន៍ថាម៉េច ក្រោយពេលមួយរយៈនេះមានគេចោទថា CR7 លេងអត់ត្រូវតាមទម្រង់របស់គាត់

//s9.kh1.co/41/4181c0dd79842946fe8a025b5428eec8702ef730.jpg
កីទ្បា

 ០៥-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ក្រោយគេចោទថា CR7 លេងអត់ត្រូវតាមទម្រង់គ្រូបង្វឹកថ្មី ស្រាប់តែលោក Rangnick ចេញមុខឆ្លើយតបទៅវិញបែបនេះថា...

បរទេស៖ កីឡាករ Cristiano Ronaldo បានបង្ហាញការត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ មុនការដឹកនាំប្រកួតដំបូងរបស់គ្រូបង្វឹកថ្មីលោក Ralf Rangnick ដែល Manchester United ត្រូវបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Crystal Palace នៅថ្ងៃ អាទិត្យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/a2/a2e9b1efc8d76378d0b640b4bfc6e067d190ad1e.jpg

ជាការពិតណាស់ លោក Rangnick នឹងចូលខ្លួនមកដឹកនាំប្រកួតដំបូងនៅសប្តាហ៍នេះ ក្រោយពេលកាលពីសប្តាហ៍មុនលោកបានត្រឹមតែទស្សនាប៉ុណ្ណោះនៅក្នុងជំនួបដែល Man UTD បានបំបាក់ Arsenal ក្នុងលទ្ធផល ៣ ទល់នឹង ២។ យ៉ាងណាមិញ Ronaldo ជាអ្នករកគ្រាប់បាល់ចុងក្រោយតាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ជួយឱ្យក្រុមបិសាចក្រហមទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់។

https://s9.kh1.co/__image/w=650,h=366,q=100/a2/a2e9b1efc8d76378d0b640b4bfc6e067d190ad1e.jpg

ក្រោយឃើញទម្រង់លេងល្អបែបនេះ លោក Rangnick បានសរសើរខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំមិនដាច់ពីមាត់ ហើយលោកបានច្រានចោលពាក្យចចាមអារ៉ាមដែលលើកឡើងថា រូបគេមិនស័ក្តិសមជាមួយទម្រង់លេងរបស់គាត់, ក្នុងនោះគ្រូបង្វឹកបណ្តោះអាសន្នលោក Rangnick បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

អ្នកតែងតែងអាចសម្របខ្លួនជាមួយរបៀបលេងរបស់អ្នក ឬក៏គំនិតដែលកីឡាករទាំងអស់អាចធ្វើបាននៅក្នុងកីឡាបាល់ទាត់, វាមិនមានអ្វីដែលមិនអាចទៅរួចទេ។ ខ្ញុំបានមើល Cristiano លេងនៅវគ្គទី ២ ទល់នឹង Arsenal ម្សិលមិញ, ខ្ញុំសឹងមិនជឿថាគាត់មានវ័យ ៣៦ ឆ្នាំទៅហើយ, នៅអាយុដូចគ្នានេះ ខ្ញុំមិនដែលឃើញកីឡាករណាដែលមានកាយសម្បទាររឹងមាំដូចជាគាត់ឡើយ...៕

  លោក Ralf Rangnick
https://s9.kh1.co/__image/w=650,h=365,q=100/90/9040a38f90153153bf74a48f4fd420ab06966b0d.jpg

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T