ដាក់ខ្លួនណាស់! កីឡាករឆ្នើមរូបនេះថា គេមិនចង់មានឈ្មោះជា កីឡាករល្អបំផុតលើលោកអ្វីទេ

//s9.kh1.co/15/15f4695f0447a26db141fc8f74aef7e453d9eacc.jpg
កីទ្បា

 ០៥-ធ្នូ-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

កីឡាករឆ្នើមរូបនេះថា គេមិនចង់មានឈ្មោះជា កីឡាករល្អបំផុតលើលោកអ្វីទេ

បរទេស៖ កីឡាករឆ្នើម របស់ក្លិប Paris Saint Germain កីឡាករ Lionel Messi ថា ខ្លួនមិនដែល តាំងខ្លួនជាកីឡាករល្អបំផុត ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ជាការពិតណាស់ Messi គឺជាខ្សែប្រយុទ្ធដ៏ល្អម្នាក់ ហើយល្អខ្លាំងរហូតដល់មានអ្នកគាំទ្រមួយចំនួន ថាគេជាកីឡាករមកពីភពក្រៅផងដែរ។ Messi បានបំបែកកំណត់ត្រាជាច្រើន ទាំងការ រកគ្រាប់បាល់ និង ការឈ្នះពាន រង្វាន់ធំៗផ្ទាល់ខ្លួនច្រើនជាងកីឡាករដទៃទៀត ដូច្នេះហើយទើបអ្នកគ្រប់គ្នាចាត់ទុកគេជា កីឡាករដ៏ល្អម្នាក់ក្នុងពិភពបាល់ទាត់។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

Messi បាននិយាយថា៖

ខ្ញុំមិនដែលនិយាយថា ខ្ញុំជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្តទេ ហើយខ្ញុំក៏មិនដែលជំរុញខ្លួនឯងក្នុងផ្នត់គំនិតមួយនេះដែរ។ សម្រាប់ខ្ញុំផ្ទាល់ គឺគ្រាន់តែឮ អ្នកទាំងអស់គ្នាសរសើរខ្ញុំថា ល្អតែប៉ុណ្ណឹង ខ្ញុំមានអារម្មណ៍គ្រប់គ្រាន់បាត់ទៅ ហើយ។ ខ្ញុំមិនដែលស្រមៃ ចង់ល្អខ្លាំងលើសលប់អ្វីទេ ហើយខ្ញុំក៏គ្មានចំណាប់អារម្មណ៍ដែរ ខ្ញុំគិតថា ទោះបីជាខ្ញុំល្អ ឬ ខ្សោយ ក៏វាគ្មានអ្វីផ្លាស់ប្តូរ ក្នុងពិភពបាល់ទាត់ដែរ៕

កីឡាករ​ Lionel Messi

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T