ដឹងតែមិនលក់ទេ! Xavi បញ្ជាក់ថាកីឡាករ Barca រូបនេះជាតួឯកប្រចាំក្រុម

//s9.kh1.co/c1/c11709a51c21557430255159d475c590e3749b44.jpg
កីទ្បា

 ០៤-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

Xavi ថាម្នាក់នេះជាកីឡាករសំខាន់ក្នុងក្រុម

អេស្ប៉ាញ៖ លោកគ្រូបង្វឹក Xavi Hernandez បានបង្ហើបឲ្យដឹងថាក្លិប Barcelona នឹងមិនលក់ខ្សែបម្រើ Frenkie De Jong ឡើយព្រោះគេជាតួឯកដ៏សំខាន់ក្នុងក្រុមរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Frenkie De Jong
  ខ្សែបម្រើ Frenkie De Jong

ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា De Jong អាចនឹងផ្លាស់ទៅ លេងនៅ ក្លិបផ្សេងហើយ Barcelona ក៏ព្រមដោះលែងឲ្យគេចាកចេញដែរ ដោយគិតថាក្លិបអាចលក់យកគេបានលុយច្រើនគួរសមដើម្បីយកមកសម្រាលបន្ទុកហិរញ្ញវត្ថុ។

  ខ្សែបម្រើ Frenkie De Jong
  ខ្សែបម្រើ Frenkie De Jong

យ៉ាងណាមិញលោក Xavi បានច្រានចោលព័ត៌មាននោះដោយនិយាយថា៖

គេមិនអាចផ្ទេរចេញទៅ ណានោះទេ គេពិតជាកីឡាករសំខាន់របស់ពួកយើងនិងអាចធ្វើឲ្យក្រុមនេះផ្លាស់ប្ដូរបាន។ថ្ងៃមុនគេបានរកគ្រាប់បាល់១គ្រាប់(ទល់នឹង Villarreal) ។ Paul Torres បានព្យាយាមគាបសង្កត់គេតែពួកយើងចង់ឆក់យកបាល់មកវិញហើយ Frenkie ក៏អាចធ្វើបាន។គេពិតជាលេងបានល្អណាស់ក្នុងការប្រកួតជាមួយ Villarreal ។

  លោកគ្រូបង្វឹក Xavi Hernandez
  លោកគ្រូបង្វឹក Xavi Hernandez
  លោកគ្រូបង្វឹក Xavi Hernandez

គួរបញ្ជាក់ផងដែរថា Barcelona បានទិញយក Frenkie De Jong ពីក្លិប Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០១៩ និងបង្ហាញខ្លួនបាន១០៩ប្រកួតហើយ៕

  ខ្សែបម្រើ Frenkie De Jong
  ខ្សែបម្រើ Frenkie De Jong

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T