មីងក្មួយគេ! សម្រស់ ព្រំ រដ្ឋា និងសិទ្ធី នីកា ថតទន្ទឹមគ្នាមើលចង់ច្រឡំ

//s9.kh1.co/5f/5fefdea7d20a690c6a4634ae236f8329773181aa.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

តារាស្រីជើងចាស់អ្នកនាង ព្រំ រដ្ឋា ត្រូវបានគេដឹងថាជាមីងបង្កើតរបស់អ្នកនាង សិទ្ធីនីកា ហើយថ្មីៗនេះអ្នកទាំងពីរថតរូបជាមួយគ្នា ចំណេកសម្រស់ស្អាតដូចគ្នាតែម្ដង។

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមទស្សនារឿងបុរាណខ្មែរ ជឿជាក់ថាស្គាល់តារាស្រីជើងចាស់ អ្នកនាង ព្រំ រដ្ឋា ដោយតារារូបនេះធ្លាប់បានបង្ហាញមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើន។ ជាការពិត បើទោះបីបច្ចុប្បន្នតារារូបនេះ មិនបង្ហាញមុខក្នុងកាតសម្ដែងរឿងដូចមុនក្ដី ក៏នាងនៅតែមានមហាជនចាំតាមដានជីវិតឯកជនដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពិធីការិនី និងតារាសម្តែងជើងចាស់អ្នកនាង ព្រំ រដ្ឋា ត្រូវបានគេដឹងថា មានក្មួយស្រីដែលជាអ្នកសិល្បៈ កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយក្មួយស្រីបង្កើតរបស់តារារូបនេះគឺជាអ្នកនាង សិទ្ធី នីកា ផ្ទាល់តែម្ដង។ ក្នុងនោះដែរ បើទោះបី ត្រឹមជាមីងក្មួយ តែគេតែតែឃើញអ្នកតាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងផងដេរ។ 

លើសពីនេះទៅទៀត ្រៅពីជាមីងក្មួយនឹងគ្នា ព្រមទាំងមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈដូចគ្នាផងនោះ គេសម្លឹងឃើញអ្នកនាង ព្រំ រដ្ឋា និងអ្នកនាង សិទ្ធី នីកា មានមុខមាត់ រូបសម្រស់ស្រស់ស្អាត ទឹកមុខរមទម្យញញឹម ស្រស់ មានមន្តស្នេហ៍មិនចាញ់គ្នាប៉ុន្មានឡើយ។ ជាពិសេស ពេលតារាស្រីទាំងពីរូបនេះ ថតរូបឈរក្បែរគ្នា ព្រមទាំងស្លៀកពាក់ឈុតសស្រដៀងគ្នាផងនោះ មើលទៅដូចមិត្តភក្ដិមានវ័យស្មើគ្នាយ៉ាងដូច្នោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ព្រំ រដ្ឋា
  អ្នកនាង ព្រំ រដ្ឋា
  អ្នកនាង ព្រំ រដ្ឋា
  អ្នកនាង ព្រំ រដ្ឋា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
អ្នកនាង ព្រំ រដ្ឋា និងអ្នកនាង សិទ្ធី នីកា
អ្នកនាង ព្រំ រដ្ឋា និងអ្នកនាង សិទ្ធី នីកា
អ្នកនាង ព្រំ រដ្ឋា និងអ្នកនាង សិទ្ធី នីកា
អ្នកនាង ព្រំ រដ្ឋា និងអ្នកនាង សិទ្ធី នីកា
អ្នកនាង ព្រំ រដ្ឋា និងអ្នកនាង សិទ្ធី នីកា
អ្នកនាង ព្រំ រដ្ឋា និងអ្នកនាង សិទ្ធី នីកា
សិទ្ធី នីកាព្រំ ​រដ្ឋា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T