មែនឬ? Lampard បង្ហើបថាអតីតកូនក្រុមនៅ Chelsea ពីររូបនេះមិននឹកស្មានថាការលេងនៅ PL លំបាកដល់ម្លឹង

//s9.kh1.co/b9/b99744157dcbab089cdf3a0cec2e4cb4987aef79.jpg
កីទ្បា

 ០៤-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

Lampard ថាកីឡាករ Chelsea ពីររូបនេះ​​​ខ្លាចការលេងនៅ​ Premier League

អង់គ្លេស៖ អតីតគ្រូបង្វឹករបស់ Chelsea គឺលោក Frank Lampard បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធ Timo Werner និង Kai Havertz មានការតក់ស្លុតមិននឹកស្មានថាការលេងនៅក្របខណ្ឌ Premier League គឺមានការប្រកួត​​​ប្រជែងស្វិតស្វាញបែបនេះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែ​​​បម្រើ Kai Havertz និង Timo Werner
ខ្សែ​​​បម្រើ Kai Havertz និង Timo Werner

កីឡាករសញ្ជាតិអាល្លឺម៉ង់ទាំងពីររូបបានផ្ទេរមកទឹកដី Stamford Bridge កាលពីឆ្នាំ២០២០ ដោយ Werner ផ្ទេរមកពី RB Leipzig ហើយ Havertz ផ្ទេរមក Bayer Leverkusen ។

ខ្សែ​​​បម្រើ Kai Havertz និង Timo Werner
ខ្សែ​​​បម្រើ Kai Havertz និង Timo Werner

ពួកគេទាំងពីរនាក់លេងពុំបានល្អទេកាលមក Chelsea ដំបូងៗដោយពិបាកនឹងសម្របខ្លួនខ្លាំងពេកដោយសារលីគនៅ អាល្លឺម៉ង់ Bundesliga មិនមែនការប្រកួតប្រជែងសាហាវដូចនៅ Premier League នោះទេ។

ខ្សែ​​​បម្រើ Kai Havertz និង Timo Werner
ខ្សែ​​​បម្រើ Kai Havertz និង Timo Werner

ថ្លែងប្រាប់ the Overlap លោក Lampard បាននិយាយថា៖

ជាមួយ Timo និង Kai វិញគឺពួកគេមានបញ្ហាក្នុងការសម្របខ្លួន។ ខ្ញុំដឹងតាំងពីដំបូងព្រោះពួកគេមានការតក់ស្លុតណាស់ពីល្បឿននៃការហ្វឹកហាត់ និងការទាមទារឲ្យមានកាយសម្បទាមាំមួនក្នុងការចូលប្រកួត។ ការពិតកីឡាករផ្សេងៗទៀតក៏ប្រឈមនឹងបញ្ហានេះដែរ។ Timo និង Kai មានតាំងពីផ្ទេរមកទីនេះថ្ងៃដំបូងហើយ Kai ក៏បានឆ្លងកូវីដធ្ងន់ធ្ងរ។

 លោក Frank Lampard
  លោក Frank Lampard
  លោក Frank Lampard

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T