កូនកាន់តែធំ មហាជនងឿងឆ្ងល់ តារាស្រីពីរដួងនេះ មិនទាន់បង្ហាញមុខស្វាមីជាសាធារណៈ

//s9.kh1.co/c0/c05986e38313c6d23aad96351cbf115aed2f3d49.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ថ្មីៗនេះ តារាស្រីជាច្រើនបានធ្វើឲ្យុមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ស្របពេលស្ងាត់មួយរយៈរួចបង្ហាញមុខកូនក្រោយសម្រាលរួចយ៉ាងដូច្នេះ។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានតារាជាច្រើនបានសម្រេចចិត្តយកកូនមុនរៀបការ ដោយធ្វើឲ្យមហជាន និងអ្នកកាំទ្រជាច្រើនមានចិត្តភ្ញាក់ផ្អើលសឹងតែគ្រប់គ្នា ដោយសុខៗតារាខ្មែរទាំងនេះសម្រាលកូនយ៉ាងដូច្នេះ។ ក្នុងនោះដែរ បើទោះបីមានកូនមុនរៀបការក៏ពិតមែន ប៉ុន្តែមានហ្វេនជាច្រើន បង្ហាញនូវក្ដីរំភើប និងត្រេកអរជំនួសសិល្បការិនីយើងគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ទន្ទឹមនឹងមានកូនមុនរៀបការ គេឃើញមានសិល្បការិនីខ្មែរយើង បង្ហាញត្រឹមមុខមាត់កូន ដោយមិនបង្ហាញមុខស្វាមី ជាសាធារណៈឲ្យទស្សនិកជនបានឃើញនិងស្គាល់ឡើយ ហើយតារាស្រីទាំងនេះ បានត្រឹមបង្ហោះរូបបង្ហាញភាពស្និទ្ធស្នាល​ និងស្នាមញញឹមយ៉ាងស្រស់ស្រាយជាមួយកូនតែប៉ុណ្ណោះ។ លើសពីទៅទៀត អ្នកម៉ាក់សម័យថ្មីទាំងនេះ ទោះរវល់ជាមួយការងារយ៉ាងណាក្ដីក៏ឆ្លៀតពេលនៅកំដរ និងមើលថែកូនបានយ៉ាងល្អផងដែរ បើតាមការមើលឃើញកន្លងមក។ 

ជាក់ស្ដែង តារាស្រីដែលមានកូនមុនរៀបការ ប៉ន្តែមិនទាន់បង្ហាញមុខស្វាមីឲ្យគ្រប់គ្នាបានស្គាល់នោះមានដូចជា៖

១៖ អ្នកនាង ផាន់ ផាត់ណា

តារាសម្ដែងស្រីនិយមស្លៀកពាក់ស៊ិចស៊ីអ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្នតារារូបនេះមានកូនប្រុសម្នាក់អាយុ ២ឆ្នាំ ដោយកូនប្រុសនាងមានមុខឃ្យូតស្អាត គួរឲ្យក្នា់តែម្ដង។ ប៉ុន្តែស្របពេលដែលកូនប្រុសមានអាយុ២ឆ្នាំ តារាស្រីរូបនេះនៅមិនទាន់បើកបង្ហាញមុខស្វាមីនៅឡើយនោះទេ។ 

អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា
អ្នកនាង ផាន់ ផាត់ណា ជាមួយកូនប្រុស
អ្នកនាង ផាន់ ផាត់ណា ជាមួយកូនប្រុស

២៖ អ្នកនាង សំ ម៉ាណា

តារាសម្ដែង និងតារាម៉ដែលអ្នកនាង សំ ម៉ាណា ក្រោយបានមុខមួយរយៈពីវិស័យសិល្បៈ ថ្មីៗនេះនាងបានសម្រាលកូនស្រីម្នាក់ មានមុខមាត់ស្អាតមិនចាញ់នាងប៉ុន្មានឡើយ បើគិតមកទល់ពេលនេះកូនស្រីតារារូបនេះ មានអាយុជា១ឆ្នាំហើយ។ ក្នុងនោះដែរ ទន្ទឹមនឹងមានកូនព្រមទាំងបង្ហាញមុខកូនជាសាធារណៈនោះ នាងនៅតែមិនទាន់បញ្ចេញមុខសា្វមីឲ្យមហាជនបានស្គាល់មុខនៅឡើយនោះទេ។

អ្នកនាង សំ ម៉ាណា
អ្នកនាង សំ ម៉ាណា
អ្នកនាង សំ ម៉ាណា
អ្នកនាង សំ ម៉ាណា
អ្នកនាង សំ ម៉ាណា
អ្នកនាង សំ ម៉ាណា
ផាន់ ផាត់ណាសំ ម៉ាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T