កូរ៉េខាងត្បូង ឆ្លងកូវីដក្នុងកម្រិតខ្ពស់ ថែមទាំងមានករណី Omicron

//s9.kh1.co/14/1452a6a0a86e7598663abe41a962380bbd1e99f0.jpg
សង្គម

 ០៤-ធ្នូ-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងលុបចោល បន្ធូរបន្ថយវិធានការ កូវីដ ដោយសារតែចំនួនករណីកើនខ្ពស់ និងមានករណីថ្មី វ៉ារ្យ៉ង់ Omicron។

សេអ៊ូល៖ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃសៅរ៍ (ទី៤ ខែធ្នូ) ថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីកំណត់ត្រាប្រចាំថ្ងៃចំនួន ៥.៣៥២ នៃករណីឆ្លង កូវីដ១៩ ថ្មី និងការស្លាប់ចំនួន ៧០ នាក់ ខណៈទូទាំងប្រទេស ថែមទាំងមានការឆ្លងថ្មី ចំនួន ៩ លើករណីនៃវ៉ារ្យ៉ង់ Omicron ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋាភិបាលកាលពីថ្ងៃសុក្របានប្រកាសថា ប្រជាជនដែលទៅទស្សនាភោជនីយដ្ឋាន រោងកុន និងកន្លែងសាធារណៈផ្សេងទៀតនឹងត្រូវបង្ហាញសំបុត្រចាក់វ៉ាក់សាំង។ វាក៏កំពុងកាត់បន្ថយដែនកំណត់លើការជួបជុំជាលក្ខណៈឯកជនដល់មនុស្ស ៦ នាក់នៅក្នុងតំបន់ធំនៃទីក្រុងសេអ៊ូលផងដែរ។

តាមប្រភពដដែល KDCA បាននិយាយថា អត្រាចូលមន្ទីរពេទ្យកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយមានករណីធ្ងន់ធ្ងរនៃកូវីដ មានចំនួន ៧៥២ បើគិតត្រឹមពីថ្ងៃសុក្រ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានបញ្ជាក់ពីករណី Omicron មាន ៣ ករណីថ្មី បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៩ ករណី។

ប្រទេសកូរ៉េ ដែលបានចាក់ថ្នាំវ៉ាក់សាំង យ៉ាងពេញលេញជាង ៩១ ភាគរយ នៃចំនួនប្រជាជនពេញវ័យរបស់ខ្លួន រហូតមកដល់ពេលនេះបានរាយការណ៍ថាមានការឆ្លងមេរោគកូវីដ សរុបចំនួន ៤៦៧,៩០៧ ដោយមានអ្នកស្លាប់ចំនួន ៣,៨០៩ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕

ប្រភព៖ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T