កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Stylist របស់ aespa កំពុងជួបរឿងចម្រូងចម្រាសជាថ្មីម្តងទៀតសម្រាប់ការតុបតែងឈុតស្លៀកពាក់ឲ្យសមាជិកក្រុមក្មេងស្រីនេះ ខណៈពេលបង្ហាញវត្តមានចូលរួមក្នុងព្រឹត្តិការណ៍កម្មវិធី Asia Artist Awards (AAA) ឆ្នាំ ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាឈុតពណ៌ខ្មៅជាពណ៌ដ៏ពេញនិយមក៏ដោយ តែក៏មានមហាជនអ្នកនិយមលេងបណ្ដាញសង្គមខ្លះរិះគន់ថា អ្នករចនាម៉ូដឲ្យសមាជិកក្រុមទាំង ៤នាក់មើលទៅខុសគ្នាដាច់ ខ្លះពាក់ទៅស្អាតសមនឹងរូបរាង តែខ្លះទៀតមើលទៅឡើងចាស់ជាងអាយុពិតរបស់ពួកគេទៅទៀត។
ខាងក្រោមនេះជាមតិលើកឡើងរបស់មហាជនមួយចំនួន ៖
តារាស្រីទាំងនេះស្ថិតវ័យជំទង់នៅឡើយទេ តែឆ្ងល់ថាហេតុអ្វីបានជា Stylist ធ្វើសម្លៀកបំពាក់មើលទៅដូចមនុស្សចាស់ទុំដូច្នេះ? តើមានរឿងអ្វីកើតឡើង? Stylist ពួកគេធ្វើឲ្យមានប្រវត្តិសាស្រ្តច្រំដែលទៀតហើយ ហេតុអ្វីកើតឡើងចំក្មេងស្រីដ៏ស្រស់ស្អាតដូចជា aespa? ទោះជាពាក់ទៅចាស់ជាងអាយុ តែពួកគេនៅតែស្រស់ស្អាតដូចទេពធីតា។ សម្លៀកបំពាក់របស់ ReVe កាន់តែមានភាពប្រសើរឡើងបន្ទាប់ពីផ្លាស់ប្តូរ Stylist ដូច្នេះសូមផ្លាស់ប្តូរឲ្យ aespa ផងដែរ។
នេះមិនមែនជាលើកទីមួយទេដែលអ្នកច្នៃម៉ូដរបស់ aespa ត្រូវមហាជននិយាយវាយប្រហារ តែយ៉ាងណាមិញបើទោះជា Stylist ត្រូវគេរិះគន់ក៏ដោយ តែក៏មានមតិពេញចិត្តតែងពោលសរសើរផងដែរថា សម្រាប់ក្មេងស្រីទាំង ៤នាក់នេះគឺនៅតែមើលទៅស្រស់ស្អាតជានិច្ច ទោះជាស្លៀកពាក់បែបណាក៏ដោយ៕
ទស្សនារូបភាពខាងក្រោម ៖









ប្រភព ៖ Koreaboo