កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Soobin សមាជិកក្រុម TXT បានចូលរួមក្នុងព្រឹត្តិការណ៍ Chanel No. 5 Event ហើយបានបង្ហាញពីទិដ្ឋភាពដ៏ពិសេសរបស់លោក ដោយធ្វើឲ្យអ្នកគាំទ្រពេញបណ្ដាញសង្គមមានការផ្ញាក់ផ្អើលមិនតិចទេជាមួយរូបរាងដ៏សែនស្រស់សង្ហាខ្លាំងពេលពាក់ឈុតអាវធំដែលមើលទៅសមដូច CEO ក្រុមហ៊ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះ Fashion សម្រៀកបំពាក់ឈុតពណ៌ខ្មៅ ពាក់អាវសបែបនេះ គឺជាស្ទីលដ៏ពេញនិយម និងទាំងទាន់សម័យបំផុត ហើយពេល Soobin ពាក់ទៅគឺរឹតតែសង្ហាសមឥតទាស់ឡើយ ទាំអមុខមាត់ រូបរាង កម្ពស់របស់លោកគឺបានទាំងអស់ ជះមន្តស្នេហ៍គួរឲ្យចង់គយគន់ ឃើញហើយអ្នកណាៗក៏សរសើរដែរ។
មិនយូរប៉ុន្មានរូបថតរបស់តារារូបនេះត្រូវបានចែករំលែកនៅលើសហគមន៍អ៊ិនធើណែត និងលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ដោយអ្នកគាំទ្រជាច្រើនបានភ្ញាក់ផ្អើលជាមួយនឹងរូបភាពដ៏អស្ចារ្យ ជាមួយនឹងមតិដូចខាងក្រោម ៖
ខ្ញុំស្រលាញ់ Soobin ខ្លាំងៗ!! Soobin និង Chanel គឺជាដៃគូល្អឥតខ្ចោះ។ យើងត្រូវមើល Soobin ឲ្យបានញឹកញាប់ហើយ។ រូបថតទាំងនេះ មើលទៅឡើងដូចទេវបុត្រផុសចេញពីរឿងព្រេងនិទាន។ សង្ហាណាស់!! ហេតុអ្វីក៏មនុស្សប្រុសម្នាក់នេះមើលទៅល្អម៉្លេះ? ពាក់ឈុតបែបនេះទៅ Cool ខ្លាំងៗ។...៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖







ប្រភព ៖ Allkpop