Ronaldo បានទម្លាយអារម្មណ៍ពិតបែបនេះ ក្រោយរកបានគ្រាប់បាល់ ៨០១គ្រាប់ ក្នុងអាជីព

//s9.kh1.co/ff/ff265a449b5a6f894e5186f0301df0e528c95abc.jpeg
កីទ្បា

 ០៤-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

Ronaldo បានទម្លាយអារម្មណ៍ពិតបែបនេះ ក្រោយរកបានគ្រាប់បាល់ ៨០១គ្រាប់ ក្នុងអាជីព។

អឺរ៉ុប៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ហាក់មិនដែលខ្លាចក្នុងការនិយាយអំពីសមិទ្ធិផល ដែលខ្លួនគាត់ធ្វើបាននោះទេ ហើយគាត់បានបង្ហាញវាម្ដងទៀត ចំពោះការបំបែកកំណត់ត្រាដ៏អស្ចារ្យ គឺការរកបានក្រុមបាល់សរុបចំនួន ៨០១គ្រាប់ នៅ ក្នុងអាជីព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo 
Ronaldo 

ពិតណាស់ តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United រូបនេះ បានក្លាយជាកីឡាករអាជីពដំបូង ក្នុងប្រវតិ្ដសាស្ដ្រ បាល់ទាត់ ដែលរកគ្រាប់បាល់បានខ្ទង់ ៨០០គ្រាប់ បន្ទាប់ពីស៊ុតបញ្ជូលទីថែមចំនួន២គ្រាប់ ក្នុងជំនួបទល់នឹងក្រុម Arsenal នាពេលថ្មីៗនេះ។

Ronaldo 
Ronaldo 

យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ ក៏បានបង្ហោះសារនៅ លើបណ្ដាញសង្គម ទាក់ទងនឹងកំណត់ត្រាខ្លួនផងដែរ ថា៖

សប្បាយចិត្ដណាស់ ដែលក្លាយជាកីឡាករបាល់ទាត់ដំបូងគេ ដែលរកបានគ្រាប់បាល់ផ្លូវការ ច្រើនជាង ៨០០គ្រាប់។ វាពិតជាអស្ចារ្យ ហើយមិនអាចបំភ្លេចបានចំពោះកំណត់ត្រានេះ។ សូមអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលតែងតែងនៅ ជាមួយខ្ញុំ។ ៨០១គ្រាប់នេះ នឹងមានការបន្ថែមទៀត។

Ronaldo 

គួរបញ្ជាក់ថា គ្រាប់បាល់ទាំង៨០១គ្រាប់ គឺត្រូវបានរាប់បញ្ចូលទាំងចំនួនគ្រាប់បាល់ ដែលរកបានកាលលេងនៅឯក្លិប Real Madrid, Juventus, Manchester United (ទាំងពីរលើក) និងលេងឲ្យជម្រើសជាតិព័រទុយកាល់៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T