ទៅដល់អ៊ីស្រាអ៊ែល ងិន ម៉ារ៉ាឌី ទាំងស្អាត និងបង្ហាញភាពជឿជាក់ខ្លាំង មកកាន់ហ្វេនកម្ពុជា

//s9.kh1.co/7f/7f82dc26f30a26964e17e922a224548173614a4c.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ច្រើនថ្ងៃហើយដែលបវរកញ្ញាMiss Universe Cambodia ២០២១កញ្ញា ងិន ម៉ារ់ាឌី ទៅដល់ប្រទេសអ៊ីស្រាអែល ដើម្បីត្រៀមខ្លួនប្រកួតក្នុងកម្មវិធី Miss Universeលើកទី៧០។

អ៊ីស្រាអ៊ែល៖ កាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅប៉ុន្មានថ្ងៃមុននេះ បវរកញ្ញាMiss Universe Cambodia ២០២១កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសអុីស្រាដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universeលើឆាកអន្តរជាតិលើកទី៧០ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់​ បន្ទាប់ពីទៅដល់ប្រទេសង៊ីស្រាអ៊ែល កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញអារម្មណ៍យ៉ាងរីករាយពោរពេញដោយផាពជឿជាក់ មិនឲ្យហ្វេនចាំគាំទ្រខកបំណងសូម្បីបន្តិចឡើយ។ ម្យ៉ាងវិញទៀត នាងអាចប្រើប្រាស់ភាសាអង់គ្លេង ដើម្បីប្រាស្រ័យទាក់ទងបានយ៉ាងល្អថែមទៀតផង។

លើសពីនេះទៅទៀត អ្វីដែលគេកាន់តែចាប់អារម្មណ៍នោះ គេសម្លឹងឃើញបវរកញ្ញាចក្រវាឡកម្ពុជា២២០២១រូបនេះ តែងខ្លួនបានយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញតែម្ដង។ យ៉ាងណាមិញ គ្រប់ឈុតសម្លៀកបំពាក់ដែលនាងបានស្លៀកសុទ្ធសឹងតែបានច្នៃឡើងយ៉ាងល្អឥតខ្ចោះ និងប្លែកជាងរាល់ឆ្នាំ ហើយម៉ូតនីមួយៗ ក៏មានអត្ថន័យទាក់ទងនឹងសម្លៀកបំពាក់ឈុតនាសម័យបុរាណផងដែរ។

 គួរបញ្ជាក់ផងដែរថា អំឡុងពេលបញ្ចប់ការប្រកួតទួលបានមកុដភ្លាម កញ្ញា ងិន ម៉ារ៉ាឌី ធ្លាប់បានទទួលពាក្យរិះគន់លើរូបសម្ផស្សមិនស្អាត មានកម្ពស់ទាប ប៉ុន្តែពាក្យសម្ដីទាំងនោះមិនបានធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនាងឡើយ ខណៈនាងដឹងពីតួនាទីខ្លួនឯង ដើម្បីត្រៀមខ្លួនតំណាងឲ្យស្រីខ្មែរទៅចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universeលើកទី៧០នោះ៕

សូមទស្សនារូបភាពខាងក្រោម៖​

  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
  កញ្ញា ងិន ម៉ារ៉ាឌី 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T