BTS បង្កើតប្រវត្តិសាស្ត្ររកចំណូលបានកប់ពពក នាអំឡុងពេលចាត់ Concert នៅ LA!

//s9.kh1.co/53/53a9cce6d5eeeabe1c8f319bf7138142414860c7.jpg
យុវវ័យ

 ០៤-ធ្នូ-២០២១ ៦ល្ងាច · ២ ឆ្នាំមុន

BTS បង្កើតប្រវត្តិសាស្ត្ររកចំណូលបានដល់ទៅ ៣៣.៣ លានដុល្លារ រួមទាំងចំនួនលក់សំបុត្រលើសពី ២០០,០០០ សំបុត្រ នាអំឡុងពេលធ្វើ Concert «PERMISSION TO DANCE ON STAGE – LA»!

កូរ៉េខាងត្បូង ៖ BTS បានបង្កើតកំណត់ត្រាច្រើន ជាមួយនឹង Concert រយៈពេល ៤ថ្ងៃរបស់ពួកគេនៅ  SoFi Stadium ក្នុងរដ្ឋ California ដោយបើយោងតាម ​​Billboard ការប្រគុំតន្ត្រី «PERMISSION TO DANCE ON STAGE – LA» ទាំង ៤ថ្ងៃ (នៅថ្ងៃទី២៧-២៨ ខែ វិច្ឆិកា និងថ្ងៃទី១-២ខែធ្នូ ១ ឆ្នាំ ២០២១) ក្រុមនេះរកចំណូលបានសរុប ៣៣.៣ លានដុល្លារ និងលក់សំបុត្របានខ្ទង់ ២១៤,០០០ សំបុត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឆាកតន្រ្តី «PERMISSION TO DANCE ON STAGE – LA» 
ឆាកតន្រ្តី «PERMISSION TO DANCE ON STAGE – LA» 

តួរលេខទាំងនោះបានធ្វើឲ្យ Concert របស់ក្រុមនៅកីឡដ្ឋាន SoFi បង្ហាញពីប្រវត្តិសាស្រ្តដំបូងគេដែលរកចំណូលបានខ្ពស់បំផុតចាប់តាំងពីកន្លែងប្រគុំតន្ត្រីបានចាប់ផ្តើមបើកឡើងវិញកាលពីដើមឆ្នាំនេះ និងបង្កើតប្រវត្តិសាស្រ្តរកចំណូលបានខ្ពស់បំផុតនៅកន្លែងតែមួយក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ។

BTS 
BTS 

ដោយរួមបញ្ចូលការប្រគុំតន្ត្រីពីបណ្តាប្រទេសនៅក្រៅអាមេរិកខាងជើងមកដល់ LA ដោយក្រុម Kpop Boy Group មួយនេះទទួលបានប្រាក់ចំណូលខ្ពស់បំផុតលំដាប់ទី៦ នៅក្នុងប្រវត្តិសាស្ត្រ Billboard Boxscore លើសពីនេះ BTS បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាសិល្បករដែលមិនមែនជាជនជាតិអង់គ្លេសដំបូងគេ រកចំណូលបានរាប់សិបលានដុល្លារក្នុងព្រឹត្តិការណ៍តែមួយប៉ុណ្ណោះ៕

អបអរសាទរ BTS ចំពោះភាពជោគជ័យនៃការប្រគុំតន្ត្រីលើកនេះ!

BTS 
BTS 

ប្រភព ៖ Soompi

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T