មានរឿងអី? ការប្រកួត UCL រវាង Barca និង Bayern Munich នឹងមិនបើកឲ្យអ្នកគាំទ្រចូលទស្សនាទេ

//s9.kh1.co/20/20251a69fc201eb1df7ac2d97c9e043128d605e4.jpg
កីទ្បា

 ០៤-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ក្លិបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថាការប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុតាមពូល នៃពានរង្វាន់ Champions League ទល់នឹងក្រុម Bayern Munich នឹងមិនបើកឲ្យមានអ្នកគាំទ្រចូលទស្សនាទេ។

អឺរ៉ុប៖ ក្លិបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថាការប្រកួតចុងក្រោយក្នុងវគ្គសន្សំពិន្ទុតាមពូល នៃពានរង្វាន់ Champions League ទល់នឹងក្រុម Bayern Munich នឹងមិនបើកឲ្យមានអ្នកគាំទ្រចូលទស្សនាទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡដ្ឋាន Allianz Arena
កីឡដ្ឋាន Allianz Arena

ការបញ្ជាក់ខាងលើ គឺបន្ទាប់ពីអាជ្ញាធរប្រទេសអាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការ អំពីការរឹតបន្ដឹងលើអ្នកគាំទ្រដែលនឹងចូលរួមទស្សនាការប្រកួត និងទូទាំងប្រទេសអាល្លឺម៉ង់តែម្ដង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

សេចក្ដីថ្លែងការនេះ បានអនុម័តមុនក្រុម ​Barcelona នឹងមកដល់កីឡដ្ឋាន Allianz Arena នាថ្ងៃទី៨ ខែធ្នូខាងមុខ។

រូបភាព
រូបភាព

គួរបញ្ជាក់ដែរថា សម្រាប់ការប្រកួតនេះ ក្រុមមកពីទឹកដីអេស្ប៉ាញ Barca ត្រូវការជ័យជម្នះជាចាំបាច់ដើម្បីធានាកៅ អី ទៅលេងក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Champions League ឆ្នាំនេះ ដោយសារទើបរកបាន ៧ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន ៥ប្រកួត ក្នុងពូល E ៕

ប្រភពfootball-espana

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T