អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង អះអាងវីរុសបំប្លែង omicron ឆ្លងលឿនជាងDelta ២ដង

//s9.kh1.co/d8/d80cb177aab7115adc29f8886158b5493a081173.jpg
សង្គម

 ០៤-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

អ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង អះអាងវីរុសបំប្លែង omicron ឆ្លងលឿនជាង Delta ២ដង ហើយថែមគេចផុតពីប្រព័ន្ធការពារខ្លួន

អាហ្វ្រិកខាងត្បូង៖ មេរោគបំប្លែងថ្មី omicron មានសមត្ថភាពឆ្លងលឿនជាងមេរោគបំប្លែងដែលតា (Delta) ហើយប្រហែលជាមានសមត្ថភាព បីដងអាចឆ្លងទៅលើអ្នកដែលបានជាសះស្បើយពីកូវីដ១៩។  នេះបើយោងតាមការសិក្សាបឋមពីរនៅអាហ្វ្រិកខាងត្បូងក្នុងសប្តាហ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមទិន្នន័យបឋមពីខេត្តចំនួនប្រាំបួន នៅអាហ្រ្វិកខាងត្បូងបង្ហាញថា មេរោគបំប្លែងថ្មី omicron បានឆ្លងលឿនជាងមេរោគដែលតា (Delta)។ នេះបើយោងតាមតួលេខសមាគមគំរូ Covid-19 អាហ្រ្វិកខាងត្បូងដែលបានចែករំលែកនៅលើ Twitter កាលពីថ្ងៃសុក្រនេះ ដោយសាលា London School of Hygiene & Tropical Medicine គំរូគណិតវិទ្យា Carl Pearson, ទោះបីជាទិន្នន័យនេះមិនត្រូវបានត្រួតពិនិត្យ ឬបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រក៏ដោយ។

ក្នុងនោះ ក្រុមអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូង ក៏បានប៉ាន់ប្រមាណ កាលពីថ្ងៃព្រហស្បតិ៍ថា មេរោគបំប្លែងថ្មី omicron មានសមត្ថភាពយ៉ាងហោចណាស់ ៣ ដង អាចឆ្លងទៅលើអ្នកដែលបានជាសះស្បើយពីការឆ្លងមេរោគកូវីដប្រភេទណាមួយក៏ដោយ ក្នុងនោះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានលើកឡើង ពីហានិភ័យនៃអត្រានៃការឆ្លងមេរោគឆ្លងឡើងវិញលក្ខណៈទ្រង់ទ្រាយធំ ក្នុងអំឡុងពេលរលកចុងក្រោយរបស់ប្រទេសនេះ។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ Forbes

Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T