អាណិតណាស់! Eriksen បានទៅ ហ្វឹកហាត់ជាមួយក្លិបមួយនេះក្រោយគេលែងឲ្យលេងនៅ Inter

//s9.kh1.co/56/5660ab7d0a14271f0fb4a8cf650708c64e3fe946.png
កីទ្បា

 ០៤-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

Eriksen ត្រឡប់​​​មក​​​ហ្វឹកហាត់​​​នៅ ​​ក្លិបមួយនេះ

ដាណឺម៉ាក៖ ខ្សែបម្រើ Christian Eriksen ត្រូវបានគេប្រទះឃើញថាបានទៅ ហ្វឹកហាត់នៅ អតីតក្រុមរបស់គេគឺ Odense Boldklub(OB) នៅ ឯប្រទេសដាណឺម៉ាក បន្ទាប់ពីអាជ្ញាធរអ៊ីតាលីប្រកាសហាមផ្ដាច់មិនឲ្យរូបគេចូលលេងនៅ ក្លិបបាល់ទាត់ឯប្រទេសអ៊ីតាលីទៀតទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Christian Eriksen
ខ្សែបម្រើ Christian Eriksen

ដូច្នេះហើយទើប Eriksen មិនត្រូវបានអនុញ្ញាតឱ្យ​​​ហ្វឹកហាត់ជាមួយ​ក្លិប Inter Milan ដោយហេតុផលចំបងនោះគឺរូបគេបានកើតអាការៈគាំងបេះដូងក្នុងព្រឹត្តិការណ៍ Euro 2020 រវាង ហ្វាំងឡង់ និង ដាណឺម៉ាក។

  ខ្សែបម្រើ Christian Eriksen គាំងបេះ​​​ដូង
  ខ្សែបម្រើ Christian Eriksen គាំងបេះ​​​ដូង
  ខ្សែបម្រើ Christian Eriksen គាំងបេះ​​​ដូង
  ខ្សែបម្រើ Christian Eriksen គាំងបេះ​​​ដូង

ខ្សែបម្រើរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែជាសំណាងល្អដែលគេបានដឹងខ្លួនវិញហើយគ្រូពេទ្យក៏បានបំពាក់ឧបករណ៍វាស់ស្ទង់ចង្វាក់បេះដូងដើម្បីការពារកុំឲ្យមានរឿងបែបនេះកើតឡើងនាពេលអនាគត។

  ខ្សែបម្រើ Christian Eriksen គាំងបេះ​​​ដូង
  ខ្សែបម្រើ Christian Eriksen គាំងបេះ​​​ដូង

យ៉ាងណាមិញ ក្រោយចំណាយពេលសម្រាកព្យាបាលជាង៥ខែរួចមក Eriksen បានវិលត្រឡប់មកហ្វឹកហាត់សាជាថ្មីដោយខាងអ្នកនាំពាក្យរបស់ក្លិប Odense Boldkub បានស្រាយបំភ្លឺថា Christian Eriksen ជាអ្នកទាក់ទងមកសុំហ្វឹកហាត់នៅ ក្លិបពួកគេដោយផ្ទាល់។

  ខ្សែបម្រើ Christian Eriksen
  ខ្សែបម្រើ Christian Eriksen

គួរបញ្ជាក់ផងដែរថា Christian Eriksen ធ្លាប់ជាកីឡាករឆ្នើមរបស់ក្លិប Tottenham Hotspur ដោយបង្ហាញខ្លួនបាន៣០៥ប្រកួត និងរកបាន៦៩គ្រាប់មុនចាកចេញទៅ Inter Milan នៅ ឆ្នាំ២០២០៕

  ខ្សែបម្រើ Christian Eriksen
  ខ្សែបម្រើ Christian Eriksen

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T