លក់វិញមិនខាត! ទិញសេះមួយក្បាលតម្លៃជាង១ដុល្លារ ហើយឥឡូវអាចលក់វិញក្នុងតម្លៃ…

//s9.kh1.co/fc/fcb17d52836e2116ce1e208bf41ca37621f78337.jpg
សង្គម

 ០៣-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

វាត្រូវបានមនុស្សចំនួន១០នាក់មកពីចក្រភពអង់គ្លេសបដិធមិនព្រមទិញវាចង់ទៅចិញ្ចឹមបន្ដផងដែរ។

ហុងគ្រី៖ ស្ត្រីម្នាក់ជាអ្នកបង្វឹក និងជិះសេះ កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីដឹងថា សេះឈ្មោលមួយក្បាលដែលគាត់បានទិញក្នុងតម្លៃដ៏ទាប បែរជាអាចលក់បានតម្លៃយ៉ាងខ្ពស់ ដោយនឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្នកស្រី Charlotte Bailey អាយុ៤១ឆ្នាំ និងមកពីប្រទេសហុងគ្រី បានទិញសេះមួយក្បាលនេះតាំងពីយូរណាស់មកហើយ ក្រោយពីវាត្រូវបានគេជួយសង្គ្រោះចេញពីកសិដ្ឋានក៏កខ្វក់ និងចាស់ទ្រុឌទ្រោម ហើយត្រូវបានមនុស្សចំនួន១០នាក់មកពីចក្រភពអង់គ្លេសបដិធមិនព្រមទិញវាចង់ទៅចិញ្ចឹមបន្ដផងដែរ។

តួយ៉ាង អ្នកស្រីបានយកវាមកចិញ្ចឹមថែរក្សាយ៉ាងកក់ក្ដៅ ដោយមិនដាក់សម្ពាធទៅលើវា និងឲ្យវាប្រើប្រាស់ជីវិតប្រចាំថ្ងៃដូចសត្វដទៃទៀតអីចឹង។ ក្រោយពីរយៈពេល៨ឆ្នាំ វាមានភាពស្វាហាប់ជាខ្លាំង ក្នុងការលោត ទាត់ជើងខាងក្រោយ បូករួមទាំងការហក់ជើងខាងមុខ។

យ៉ាងណាមិញ ឥឡូវនេះ វាអាចលក់ចេញក្នុងតម្លៃប៉ាន់ស្មានដល់ទៅ ១៣,២៧៧ដុល្លារអាមេរិកឯណោះ តែទោះជាយ៉ាងណាក៏ដោយ ម្ចាស់របស់វាមិនព្រមលក់ជាដាច់ខាត ដោយសារតែវាប្រៀបដូចជាមិត្តសម្លាញ់របស់គាត់ មិនអាចកាត់ថ្លៃបានឡើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T