បែកCamila បានពីរអាទិត្យ Shawn ចេញចម្រៀងមួយបទ ទៅកាន់ Ex ជាពិសេស (មានវីដេអូ)

//s9.kh1.co/d7/d7d58056320da481a8a99b19dd870380dce9fd2c.jpg
តារា & កម្សាន្ដ

 ០៣-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

Shawn Mendes បានចេញបទថ្មីមួយ មានចំណងជើងថា «It's Will Be Ok» ក្រោយពីបានបែកបាក់ជាមួយគូស្នេហ៍ Camila Cabello បានត្រឹមតែ២អាទិត្យ។

អាមេរិក៖ បន្ទាប់ពីស្រលាញ់គ្នាបានប្រហែល២ឆ្នាំ Shawn Mendes និង Camila Cabello បានបញ្ជប់ទំនាក់ទំនងរ៉ូមែនទិក ដោយសុំធ្វើជាមិត្តល្អវិញ ដែលរឿងនេះ គឺជាការព្រមព្រៀងរបស់អ្នកទាំងពីរតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ម្សិលមិញនេះ Shawn Mendes បានចេញបទថ្មីមួយ មានចំណងជើងថា «It's Will Be Ok» ដែលមានន័យថា «វានឹងមិនអីទេ» ដែលបទនេះគឺជាបទដែលលោកសរសេរផ្ទាល់ដៃចេញពីអារម្មណ៍ដែលកប់ក្នុងទ្រូងតែម្តង ក្រោយពីបែកគ្នាពីមិត្តស្រី Camila ដោយអត្ថន័យសំខាន់ក្នុងបទនោះមានដូចខាងក្រោម៖

ប្រសិនជាអ្នកប្រាប់ខ្ញុំថាអ្នកចាកចេញ ខ្ញុំនឹងសម្របតាម
វានឹងមិនអីទេ 
ប្រសិនពួកយើងមិនអាចបញ្ចប់ការឈឺចាប់ទេ យើងមិនចាំបាច់ដោះស្រាយទេ យើងមិនចាំបាច់នៅ ជាមួយគ្នានោះទេ
ខ្ញុំនឹងនៅ តែស្រលាញ់អ្នកដដែល!
វានឹងមិនអីទេ!

 Shawn Mendes

យ៉ាងណាមិញ អ្នកគាំទ្រ ជាច្រើននាក់មានអារម្មណ៍ថាតារាទាំងពីរដួងនេះ នៅ តែស្រលាញ់គ្នាដូចមុនដដែល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចំពោះរឿងរ៉ាវលម្អិតគឺអ្នកទាំងពីរមិនបាន បរិយាយប្រាប់មហាជន​ឱ្យ​ដឹងនោះឡើយ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

Shawn Mendes
Shawn Mendes
Shawn Mendes
Shawn Mendes
Camila Cabello និងShawn Mendes
Camila Cabello និងShawn Mendes
Shawn Mendes និងCamila Cabello
Shawn Mendes និងCamila Cabello
វីដេអូបទ «It's Will Be Ok»
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T