កាន់តែភ្ញាក់ផ្អើល រកឃើញភពចម្លែកមួយទៀត ធ្វើដំណើរយ៉ាងរហ័ស មួយឆ្នាំស្មើនឹង៨ម៉ោងប៉ុណ្ណោះ

//s9.kh1.co/a2/a225fb934f4889b60896c22b126ce3e551ae20f1.jpg
បច្ចេកវិទ្យា

 ០៣-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

នៅអំឡុងពេលថ្ងៃ ភពក្រៅនេះមានសីតុណ្ហភាពឡើងដល់១,៥០០អង្សាសេ ដែលក្ដៅគ្រប់គ្រាន់អាចរំលាយថ្មនិងលោហធាតុបាន។

បរទេស៖ នៅលើភពក្រៅមួយ ដែលមានឈ្មោះថា GJ 367 b ដែលធ្វើដំណើរជុំវិញផ្កាយមួយ ដែលមានចម្ងាយ៣១ឆ្នាំពន្លឺពីព្រះអាទិត្យ មួយឆ្នាំរបស់វាមានរយៈពេលត្រឹមតែ៨ម៉ោងប៉ុណ្ណោះ។ ភពនេះមានទំហំប៉ុនភពអង្គារ ដូច្នេះវាមានម៉ាសត្រឹមតែពាក់កណ្ដាលនៃផែនដី ដែលធ្វើឲ្យវាក្លាយជាភពមួយក្នុងចំណោមភពដែលស្រាលបំផុត ដែលត្រូវបានរកឃើញ រហូតមកដល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រហែល៨៦ភាគរយនៃផ្ទៃខាងក្នុងរបស់ភពនេះគឺបង្កើតឡើងដោយដែក និងស្នូលនីកែល ដែលធ្វើឲ្យវាស្រដៀងទៅនឹងភពពុធផងដែរ។ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ភពពុធគឺនៅជិតព្រះអាទិត្យជាងគេ ហើយមួយឆ្នាំនៅលើភពនេះមានរយៈពេល៨៨ថ្ងៃ។ ចំណែកភពក្រៅ  GJ 367 b គឺស្ថិតនៅជិតកូនផ្កាយប្រភេទ M។ កូនផ្កាយក្រហមនេះអាចដុតកម្ដៅភពនានា នៅពេលពួកវាមកកាន់តែជិត ដូចភព GJ 367 b ដែរ។

នៅអំឡុងពេលថ្ងៃ ភពក្រៅនេះមានសីតុណ្ហភាពឡើងដល់១,៥០០អង្សាសេ ដែលក្ដៅគ្រប់គ្រាន់អាចរំលាយថ្មនិងលោហធាតុបាន។ ភពនេះក៏ស្ថិតនៅក្នុងស្ថានភពវឹកវរផងដែរ ដោយទទួលបានវិទ្យុសកម្ម៥០០ដង ច្រើនជាងផែនដីបានទទួលពីព្រះអាទិត្យទៅទៀត។ កត្តាទាំងអស់នេះបង្ហាញថា ភពមួយនេះខ្វះបរិយាកាសដ៏ច្រើន ដែលទំនងជាហួតទឹកជាយូរមកហើយ និងមិនមែនជាកន្លែងសម្រាប់ជីវិតនោះឡើយ។

ក្រុមតារាវិទូចង់ស្វែងយល់បន្ថែមអំពីភពតូចៗបែបនេះ ដែលវិលជុំវិញផ្កាយរបស់ពួកវាយ៉ាងរហ័ស ក្នុងរយៈពេលតិចជាង២៤ម៉ោង ពីព្រោះគេមិនប្រាកដពីរបៀបដែលពួកវាបានកកើត និងមកស្ថិតនៅក្នុងគន្លងគោចរដ៏អាក្រក់បែបនេះដោយរបៀបណា៕

រូបតំណាងភព GJ 367 b ធ្វើដំណើរនៅជិតផ្កាយរបស់វា
រូបតំណាងភព GJ 367 b ធ្វើដំណើរនៅជិតផ្កាយរបស់វា

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T