មិនងាយទេ! ភ្ញៀវប៉ុន្មាននាក់ គេងក្នុងហាងលក់គ្រឿងសង្ហារឹមល្បី ខណៈទៅផ្ទះមិនរួច ដោយសារព្យុះព្រិល

//s9.kh1.co/47/470984a71c15521c33eae831b4af6f5109f88788.jpg
សង្គម

 ០៣-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ផ្ដល់ជូននូវចំណីអាហារពេលល្ងាច ភេសជ្ជៈ គ្រែពូកគេងដ៏ប្រណិតនិងមានផាសុកភាពនៃបន្ទប់តាំងបង្ហាញរបស់ហាង និងការទស្សនាទូរទស្សន៍ជុំគ្នា។

ដាណឺម៉ាក៖ អតិថិជនចំនួនប្រាំមួយនាក់ របស់ក្រុមហ៊ុនលក់គ្រឿងសង្ហារឹមដ៏ល្បី Ikea ប្រចាំទីក្រុង Aalborg នៃប្រទេសដាណឺម៉ាក និងបុគ្គលិកប៉ុន្មាននាក់ទៀត បានអនុញ្ញាតឲ្យសម្រាកមួយយប់ក្នុងហាង ខណៈជាប់គាំងវិលត្រលប់ទៅផ្ទះមិនរួច ដោយសារព្យុះព្រិលខ្លាំង កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ការផ្ដល់ជូនដល់អតិថិជន និងបុគ្គលិកសម្រាប់ការស្នាក់នៅ ត្រូវបានរៀបចំឡើងយ៉ាងសម្បូរបែប ដោយផ្ដល់ជូននូវចំណីអាហារពេលល្ងាច ភេសជ្ជៈ គ្រែពូកគេងដ៏ប្រណិតនិងមានផាសុកភាពនៃបន្ទប់តាំងបង្ហាញរបស់ហាង និងការទស្សនាទូរទស្សន៍ជុំគ្នា ដែលមើលទៅហាក់បីដូចជា កំពុងជប់លៀងដ៏សប្បាយរីករាយមួយអីចឹង។

យ៉ាងណាមិញ អតិថិជនម្នាក់ បានបង្ហាញពីការដឹងគុណដល់ហាងលក់គ្រឿងសង្ហារឹមខាងលើ ដោយលើកឡើងថា ប្រសិនបើគ្មានការអនុញ្ញាតទេ ពួកគេប្រាកដជាត្រូវគេងក្នុងឡានជាមិនខាន ដោយការគេងក្នុងហាង បានផ្ដល់ភាពកក់ក្ដៅ និងស្រួលខ្លួនយ៉ាងខ្លាំង។ ហើយក្រោយពីរឿងរ៉ាវនេះ មានការចែករំលែកនៅលើបណ្ដាញអ៊ីនធឺណេតរួចមក ក៏ទទួលបានកោតសរសើរពីទឹកចិត្តដល់អ្នកគ្រប់គ្រងហាងផងដែរ និងត្រូវបានគេចាត់ទុកថា ការគេងក្នុងហាងខាងលើដូចមានសំណាងខ្ពស់ ព្រោះវាជាហាងដ៏ល្បី និងមានជាច្រើនកន្លែងតាមបណ្ដាប្រទេសមួយចំនួន៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T