បែបនេះសោះ ទើបមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ តែងទាក់ទាញចិត្តមនុស្សប្រុសជាខ្លាំង

//s9.kh1.co/cf/cfb48196bb25b182095839d20379cffacd643326.jpg
នារី

 ០៣-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ដោយសារតែបែបនេះហើយ ទើបបានជាមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់មកលើខ្លួនឯង គឺតែងតែទាក់ទាញចិត្តមនុស្សប្រុសជាខ្លាំង។

យល់ដឹង៖ មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺតែងតែចង់ឱ្យខ្លួនក្លាយទៅ ជាមនុស្សស្រីម្នាក់ ដែលមានភាពទាក់ទាញ ប៉ុន្តែមនុស្សស្រីដែលអាចទាក់ទាញចិត្តរបស់មនុស្សប្រុសបានជាខ្លាំង គឺត្រូវតែជាមនុស្សស្រីម្នាក់ ដែលមានទំនុកចិត្តខ្ពស់មកលើខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីចង់ក្លាយទៅជាមនុស្សស្រីម្នាក់ ដែលអាចទាក់ទាញចិត្តមនុស្សប្រុសបាន មនុស្សស្រីគួរតែរៀនធ្វើខ្លួនឱ្យក្លាយទៅ ជាមនុស្សស្រីម្នាក់ ដែលមានទំនុកចិត្តខ្ពស់ ព្រោះតែការដែលមានទំនុកចិត្តខ្ពស់ វាបានបង្ហាញពីចំណុចពិសេសជាច្រើនរបស់មនុស្សស្រី ទើបធ្វើឱ្យមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ តែងតែជាមនុស្សស្រីមានភាពទាក់ទាញជាខ្លាំង។

បែបនេះសោះ ទើបមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ តែងទាក់ទាញចិត្តមនុស្សប្រុសជាខ្លាំង៖

១. បង្ហាញឱ្យឃើញថាមនុស្សស្រីស្គាល់ពីខ្លួនឯងច្បាស់

រូបតំណាង
រូបតំណាង

មូលហេតុដែលធ្វើឱ្យមនុស្សស្រី ដែលមានទំនុកចិត្តខ្ពស់ តែងត្រូវបានទាក់ទាញចិត្តមនុស្សប្រុសជាខ្លាំងនោះ គឺព្រោះតែការដែលមនុស្សស្រីមានទំនុកចិត្តខ្ពស់ វាបានបង្ហាញឱ្យឃើញថាមនុស្សស្រីចេះស្រលាញ់ និងយកចិត្តទុកដាក់ជាមួយខ្លួនឯងជាខ្លាំង ទើបមនុស្សស្រីអាចស្គាល់ពីចំណុចខ្លាំងរបស់ខ្លួនឯង ដោយបែបនេះហើយ ទើបអាចធ្វើទាក់ទាញចិត្តមនុស្សប្រុសបានជាខ្លាំង។

២. បង្ហាញពីសមត្ថភាពនិងចំណេះដឹងរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

អ្វីដែលធ្វើឱ្យមនុស្សស្រីមានទំនុកចិត្តខ្ពស់ តែងទទួលបានចាប់អារម្មណ៍ជាខ្លាំង​ ខុសពីមនុស្សស្រីធម្មតានោះ គឺមកពីមនុស្សស្រី ពេលណាដែលមានទំនុកចិត្តខ្ពស់ វាតែងបង្ហាញឱ្យមនុស្សគ្រប់គ្នាបានឃើញពីសមត្ថភាពពិតប្រាកដ និងចំណេះដឹងរបស់មនុស្សស្រី ទើបបានជាធ្វើឱ្យមនុស្សប្រុសក៏លួចចាប់អារម្មណ៍ជាខ្លាំងដែរ។

៣. បង្ហាញភាពជាអ្នកដឹកនាំ

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលមានទំនុកចិត្តខ្ពស់មកលើខ្លួនឯង ក្នុងនោះវាក៏បានបង្ហាញឱ្យឃើញ ពីភាពជាអ្នកដឹកនាំរបស់មនុស្សស្រីដែរ ម្យ៉ាងវិញទៀត មនុស្សស្រីដែលមានភាពជាអ្នកដឹកនាំ ទៅ ណាមកណា គឺតែងតែត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់រាប់អាន និងកោតសរសើរមិនដាច់ពីមាត់ ដូច្នេះហើយ ទើបជាចំណុចពិសេសរបស់មនុស្សស្រី ដែលអាចទាក់ទាញចិត្តមនុស្សប្រុសបានជាខ្លាំង។

៤. បង្ហាញថាជាមនុស្សស្រី ដែលគួរឱ្យទុកចិត្ត

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សស្រីដែលតែងមានទំនុកចិត្តខ្ពស់មកលើខ្លួនឯង គឺតែងតែបង្ហាញឱ្យមនុស្សគ្រប់គ្នា ជាពិសេសមនុស្សប្រុស មើលឃើញថាជាមនុស្សស្រីម្នាក់ដែលគួរជាទីទុកចិត្តសម្រាប់មនុស្សគ្រប់គ្នា អញ្ចឹងហើយ ទើបបានជាមនុស្សគ្រប់គ្នាចូលចិត្តនិងចង់នៅ ក្បែរ ហើយក៏ជាមន្តស្នេហ៍ដ៏ទាក់ទាញរបស់មនុស្សស្រីមានទំនុកចិត្តខ្ពស់ដែរ។

៥. បង្ហាញពីភាពភាពមោះមុតនិងក្លាហានរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

ការដែលមានទំនុកចិត្តខ្ពស់មកលើខ្លួនឯង វាបង្ហាញឱ្យឃើញពីភាពមោះមុត និងសេចក្តីក្លាហានរបស់មនុស្សស្រីជាខ្លាំង ហេតុនេះហើយ មិនបាច់ឆ្ងល់ទេ ថាហេតុអ្វីបានជាមនុស្សប្រុស តែងចាប់អាម្មណ៍លើមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ នោះគឺមកពីភាពមោះមុត និងសេចក្តីក្លាហានរបស់មនុស្សស្រីនេះហើយ ដែលវាជាភាពទាក់ទាញ៕

ប្រភពjoanncohen

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T