Salah បានឈ្នះពានមាសមួយនេះ ដែលក្នុងពិភពបាល់ទាត់មានតែកីឡាករ១៩នាក់ ប៉ុណ្ណោះធ្លាប់ឈ្នះ

//s9.kh1.co/83/836cf0e64f4671184f16099de281b8c83e5dbc47.jpg
កីទ្បា

 ០២-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

Salah បានឈ្នះពានមាសមួយនេះ ដែលក្នុងពិភពបាល់ទាត់មានតែកីឡាករ ១៩នាក់ ប៉ុណ្ណោះដែលធ្លាប់ឈ្នះ

បរទេស៖ កីឡាករ Mohamed Salah បានឈ្នះពានកម្រមួយគឺ Golden Foot Award ដែលមានតែ កីឡាករតែ ១៩នាក់ ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះក្នុងពិភពបាល់ទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ជាការពិតណាស់ ទោះជាពិបាកប្រជែងកីឡាករ Lionel Messi ក្នុងការយកពាន Ballon d'Or ក៏ Salah នៅ តែបានឈ្នះពានមួយដែរ ដែល Messi មិនធ្លាប់បានឈ្នះពីមុនមក គឺពាន Golden Foot Award។ ពានរង្វាន់ Golden Foot គឺជាពានរង្វាន់បាល់ទាត់អន្តរជាតិ​​ ដែលផ្តល់ដល់កីឡាករដែលលេចធ្លោសម្រាប់សមិទ្ធិផលកីឡារបស់ពួកគេ (ទាំងបុគ្គល និងកីឡាករជាក្រុម) និងសម្រាប់បុគ្គលិកលក្ខណៈរបស់ពួកគេ។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់តែកីឡាករសកម្មដែលមានអាយុយ៉ាងតិច 28 ឆ្នាំប៉ុណ្ណោះ ហើយអាចឈ្នះបានតែម្តងគត់។

បញ្ជីឈ្មោះកីឡាករដែលធ្លាប់ឈ្នះពាននេះ
បញ្ជីឈ្មោះកីឡាករដែលធ្លាប់ឈ្នះពាននេះ

បន្ទាប់ពីឈ្នះពានមួយនេះ Salah បាននិយាយថា៖

ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែល ឈ្នះបានពានមួយនេះ។ ខ្ញុំចាត់ទុកពានមួយនេះមានអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះពានមួយនេះមិនងាយមានអ្នកឈ្នះទេ ហើយអ្នកដែលធ្លាប់ឈ្នះនោះ គឺសុទ្ធសឹងតែជា វីរបុរសក្នុងពិភពបាល់ទាត់ទាំងអស់៕

កីឡាករ Mohamed Salah

ប្រភពSportbible

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T