មិនធ្លាប់ជួបទេ ដាយណូស័រចម្លែកមួយនេះប្រើប្រាស់កន្ទុយ ទុកសម្រាប់ការពារខ្លួន

//s9.kh1.co/be/be2496c7da1cde94121122fc46a09981e746ec92.jpg
បច្ចេកវិទ្យា

 ០២-ធ្នូ-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ដោយមានទំហំប្រហែល២ម៉ែត្រ ដាយណូស័រតាន់រាងតូចនេះធ្លាប់បានរស់នៅ ប្រហែលចន្លោះពី៧១.៧លានទៅ៧៤.៩លានឆ្នាំមុន។

ឈីលី៖ ប្រភេទដាយណូស័រតាន់ថ្មីមួយដែលបានរកឃើញនៅក្នុងប្រទេសឈីលី មានកន្ទុយជាអាវុធ ដែលមិនធ្លាប់ឃើញមានកាលពីមុន នៅក្នុងដាយណូស័រដទៃទៀត។ ដោយមានទំហំប្រហែល២ម៉ែត្រ ដាយណូស័រតាន់រាងតូចនេះធ្លាប់បានរស់នៅ ប្រហែលចន្លោះពី៧១.៧លានទៅ៧៤.៩លានឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោងឆ្អឹងផូស៊ីលទាំងស្រុងរបស់វាត្រូវបានរកឃើញ នៅក្នុងខេត្ត Magallanes នៅតំបន់ Patagonia។ ដាយណូស័រនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Stegouros elengassen មានការវិវត្តន៍អាវុធកន្ទុយដ៏ធំមួយ មិនដូចអ្វីដែលបានឃើញមាននៅក្នុងដាយណូស័រតាន់ដទៃទៀត។ ខណៈពេលដែលលលាដ៍ក្បាលរបស់វាមានលក្ខណៈធម្មតាដូចប្រភេទ ankylosaurs ដទៃទៀតដែរ កន្ទុយអាវុធរបស់វាគឺចម្លែក នេះបើយោងតាមការសិក្សាដែលចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature។

អ្នកនិពន្ធការសិក្សានេះ លោក Sergio Soto Acuña បាននិយាយថា វាមានលក្ខណៈស្រដៀងគ្នានឹងពស់កន្ទុយកណ្ដឹង ឬសត្វបង្គួយកន្ទុយបន្លា។ ប៉ុន្តែមិនដូចសត្វទាំងនោះត្រង់ថា ដាយណូស័រនេះមានឆ្អឹងពិតនៅក្រោមស្រកាទាំងនោះ៕

ដាយណូស័រចម្លែកនេះ គូរដោយវិចិត្រករ
ដាយណូស័រចម្លែកនេះ គូរដោយវិចិត្រករ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T