វៀតណាម នឹងហាមឃាត់អ្នកដំណើរពីប៉ែកខាងអាហ្វ្រិកចំនួន៧ប្រទេស ដើម្បីទប់ស្កាត់កូវីដ១៩ អូមីក្រុង

//s9.kh1.co/f5/f56e9754544699c964900fb7f83f474d23e69f76.jpg
សង្គម

 ០២-ធ្នូ-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

ទីក្រុងហាណូយ នឹងធ្វើការហាមឃាត់ដល់អ្នកដំណើរចំនួន៧មកពី៧ប្រទេសក្នុងទ្វីបអាហ្វ្រិក ដើម្បីបង្ការការនាំចូលជំងឺកូវីដ១៩ អូមីក្រុង។

វៀតណាម៖ នាពេលថ្មីៗនេះ ទីក្រុងហាណូយ នឹងធ្វើការហាមឃាត់ដល់អ្នកដំណើរចំនួន៧មកពី៧ប្រទេសក្នុងទ្វីបអាហ្វ្រិក ដើម្បីបង្ការការនាំចូលជំងឺកូវីដ១៩ បំប្លែងថ្មី ឈ្មោះអូមីក្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រសួងសុខាភិបាល បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការផ្អាកជើងហោះហើរទាំងអស់ ជាពិសេសអ្នកដំណើរដែលមកពីប្រទេសទាំងនេះ ដែលរួមមានអាហ្វ្រិកខាងត្បូង បូតស្វាណា ណាមីប៊ី ហ្ស៊ីមបាវ៉េ អេវ៉ាទីនី ឡេសូតូ និងម៉ូសំប៊ិក​ដោយសារជំងឺបានឆ្លងរីករាលដាលយ៉ាងខ្លាំងនៅខាងអាហ្វ្រិក ហើយបន្តមកខាងប្រទេសផ្សេងៗជាបណ្តើរៗហើយ។

សារព័ត៍មានវៀតណាមបានបញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានយល់ព្រមលើការផ្អាកនេះ ប៉ុន្តែមិនបានបញ្ជាក់ថា វិធានការទប់ស្កាត់អ្នកដំណើរនេះនឹងចាប់ផ្តើមនៅពេលណានោះទេ។

គួរបញ្ជាក់ដែរថា ប្រទេសវៀតណាម មិនទាន់រកឃើញកូវីដ១៩ អូមីក្រុងនៅឡើយ។ ចំណែកអ្នកជំងឺដែលឆ្លងសរុបមានចំនួន ១,២៥២,៥៩០នាក់ ជាសះស្បើយ ៩៩២,០៥២នាក់ និងស្លាប់ ២៥,៤៤៨នាក់៕

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបតំណាង ការបាញ់ថ្នាំសម្លាប់មេរោគកូវីដ
រូបតំណាង ការបាញ់ថ្នាំសម្លាប់មេរោគកូវីដ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T