មានការរាយការណ៍ថា iPhone SE ជំនាន់ថ្មី នឹងចេញលក់ នៅដើមឆ្នាំក្រោយនេះហើយ

//s9.kh1.co/8f/8fb3c013c572a51fcfd16945af2c6043a5243bc7.jpg
បច្ចេកវិទ្យា

 ០២-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ការអាប់ដេតសំខាន់ៗទៅកាន់ឧបករណ៍ថ្មីនេះនឹងរួមបញ្ចូល ការគាំទ្រសេវា 5G និងដំណើរការលឿនជាងមុន ដោយត្រូវបានគេរាយការណ៍ថានឹងប្រើបន្ទះឈីប A15។

បរទេស៖ ក្រុមហ៊ុន Apple គ្រោងនឹងបញ្ចេញ iPhone SE ជំនាន់ទី3 នៅក្នុងត្រីមាសទី1នៃឆ្នាំ2022 នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវតៃវ៉ាន់ TrendForce។ ប្រសិនបើរយៈពេលនេះបង្ហាញថាមានភាពត្រឹមត្រូវមែន យើងអាចរំពឹងថា ឧបករណ៍នេះនឹងត្រូវប្រកាសចេញ នៅចុងខែមីនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចពាក្យចចាមអារ៉ាមកាលពីមុន ក្រុមហ៊ុន TrendForce បាននិយាយថា ទូរសព្ទ iPhone SE ថ្មីនេះនឹងនៅតែជាស្មាតហ្វូនធុនកណ្ដាល ជាមួយនឹងការបន្ថែមការគាំទ្រ សម្រាប់សេវា 5G។ អ្នកវិភាគផលិតផលរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo ធ្លាប់បានអះអាងថា iPhone SE ថ្មីនឹងមានការរចនាស្រដៀងនឹងម៉ូឌែលបច្ចុប្បន្ន ផ្អែកទៅលើ iPhone 8 ដែលមានអេក្រង់ទំហំ4.7អ៊ីញ ប៊ូតុង home Touch ID និងមានគែមក្រាស់។

លោក Kuo បាននិយាយថា ការអាប់ដេតសំខាន់ៗទៅកាន់ឧបករណ៍ថ្មីនេះនឹងរួមបញ្ចូល ការគាំទ្រសេវា 5G និងដំណើរការលឿនជាងមុន ដោយត្រូវបានគេរាយការណ៍ថានឹងប្រើបន្ទះឈីប A15។ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនថា Apple កំពុងធ្វើការលើ iPhone SE version ធំជាងនេះ ប៉ុន្តែឧបករណ៍នោះមិនត្រូវបានគេរំពឹងថានឹងចេញ រហូតដល់ឆ្នាំ2023 ឬក៏ពេលក្រោយទៀត៕

iPhone
iPhone

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T