ច្បាស់ការណ៍! ទូរសព្ទ Xiaomi 12 នឹងចេញក្នុងពេលឆាប់ៗ ជាមួយឈីបជំនាន់ចុងក្រោយបង្អស់ Snapdragon 8 Gen 1

//s9.kh1.co/8d/8d9df85b96ee180e99aa4d7959565caa568abcae.jpg
បច្ចេកវិទ្យា

 ០២-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

នេះជាក្រុមហ៊ុនផលិតទូរសព្ទដំបូងគេ ដែលបានបញ្ជាក់ថាខ្លួននឹងប្រើ Snapdragon 8 Gen 1 នៅក្នុងស្មាតហ្វូនថ្មីរបស់ខ្លួន

បរទេស៖ ទូរសព្ទ Xiaomi 12 នឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា វានឹងក្លាយជាស្មាតហ្វូនដំបូងគេ ដែលបានប្រកាសដែលនឹងបំពាក់បន្ទះឈីប Qualcomm Snapdragon 8 Gen 1 (ពីមុនត្រូវបានគេរំពឹងថានឹងដាក់ឈ្មោះថា Snapdragon 898)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Lei Jun ជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញខ្លួននៅក្នុងវីដេអូមួយ ក្នុងអំឡុងពេលព្រឹត្តិការណ៍ Snapdragon Tech Summit 2021 របស់ក្រុមហ៊ុន Qualcomm ដែលគាត់បានបញ្ជាក់ពីឈ្មោះទូរសព្ទ និងការពិតដែលវាមានបំពាក់បន្ទះឈីបថ្មី។

លោក Jun ក៏បាននិយាយថា ទូរសព្ទនេះនឹងមានលក់ក្នុងពេលឆាប់ៗនេះ។ គាត់មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការដាក់លក់ Xiaomi 12 នោះទេ ប៉ុន្តែការបែកធ្លាយថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុននឹងបង្ហាញទូរសព្ទថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន នៅថ្ងៃទី16 ខែធ្នូ។

ពីមុន Xiaomi បានបង្ហាញទូរសព្ទកំពូលរបស់ខ្លួននៅក្នុងប្រទេសចិនមុនគេ ហើយបន្ទាប់មកនាំពួកវាទៅកាន់ទីផ្សារផ្សេងទៀត (រួមទាំងចក្រភពអង់គ្លេស) នៅពេលក្រោយ។ គេរំពឹងថា វានឹងអាចកើតឡើងក្នុងស្ថានភាពស្រដៀងគ្នានេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ក៏ដោយ។ នេះជាក្រុមហ៊ុនផលិតទូរសព្ទដំបូងគេ ដែលបានបញ្ជាក់ថាខ្លួននឹងប្រើ Snapdragon 8 Gen 1 នៅក្នុងស្មាតហ្វូនថ្មីរបស់ខ្លួន៕

2020's Xiaomi Mi 11 (Image credit: Xiaomi)
2020's Xiaomi Mi 11 (Image credit: Xiaomi)

ប្រភព: TechRadar

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T