មកពីអាមេរិក សារ៉ាយ សក្ខណា ដឹកដៃគ្រួសារ ទៅកម្សាន្តទឹកដីអង្គរ យ៉ាងកក់ក្តៅ

//s9.kh1.co/db/dbd3ee596ee3fff0fbcd0943ac2c6750d54916d7.jpg
តារា & កម្សាន្ដ

 ០២-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

មកដល់ទឹកដីកំណើត សារ៉ាយ សក្ខណា មិនភ្លេចនាំគ្រួសារអនិកជនទៅលំហែនៅអង្គរវត្ត។

សៀបរាប៖ បច្ចុប្បន្ន តារាសម្ដែងស្រីសម្បុរស្រអែមអ្នកនាង សារ៉ាយ សក្ខណា កំពុងសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ផងដែរ។ ម្យ៉ាងវិញទៀត ក្រោយរៀបការអស់ជាច្រើនឆ្នាំ ពេលនេះនាងមានកូន២នាក់ស្រីមួយប្រុសមួយ សុទ្ធតែឆ្លាត និងមានមុខមាត់ស្អាតឃ្យូតគួរឲ្យក្នាញ់ខ្លាំងតែម្ដង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើក្រឡេកមកមើលជីវិតរស់នៅលើទឹកដីបរទេសអស់ជាច្រើនឆ្នាំកន្លងមកនេះ គេតែងតែឃើញស្នាមញញឹមអ្នកនាង សារ៉ាយ សក្ខណា ជានិច្ច។ ទន្ទឹមនឹងនេះ ថ្មីៗនេះ អ្នកនាងក៏បានមកលេងកម្ពុជា ដែលជាប្រទេសកំណើត ហើយគេសង្កេតឃើញនាងមានដំណើរដើរលេងជុំគ្រួសារ បង្ហាញភាពសប្បាយរីករាយ ជាពិសេស ថ្មីៗនេះ អ្នកនាងនិង គ្រួសារ បានទៅដើរលេងនៅ ខេត្តសៀមរាបលំហែតាមប្រាងប្រាសាទ ជាក្ខណៈគ្រួសារ បង្ហាញក្ដីសុខពេញទំហឹងតែម្ដង។  

ដោយ ថ្មីៗនាងបានបង្ហោះរូបភាពជាមួយ ស្វាមីព្រមទាំងកូនប្រុស កូនស្រីរបស់នាង ឃើញថាសកម្មភាពក្នុងរូបភាពនោះ នាងកាន់តែមានសុភមង្គលជាងមុន ដោយនាងជាមួយគ្រួសារតែងតែបង្ហាញភាពផ្អែមល្ហែម និង ផ្ដល់ស្នាមញញឹមឲ្យគ្នាជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណា និង​ស្វាមី
សារ៉ាយ សក្ខណា និង​ស្វាមី
សារ៉ាយ សក្ខណា និគ្រួសារ
សារ៉ាយ សក្ខណា និគ្រួសារ
គ្រួសារ សារ៉ាយ សក្ខណា 
គ្រួសារ សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណា និងគ្រួសារ
សារ៉ាយ សក្ខណា និងគ្រួសារ
គ្រួសារ សារ៉ាយ សក្ខណា 
គ្រួសារ សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T