ឲ្យតែបានក្បែរអូន! Kanye West សុខចិត្តលក់ផ្ទះ ឡានទៅទិញផ្ទះជិតអតីតភរិយា

//s9.kh1.co/b6/b652411e9b80e6788b51d551608d06b8c816b527.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

មហាសេដ្ឋី Rapper Kanye West បានលក់អចលនទ្រព្យ Wyoming ក្នុងតម្លៃ​១១ លានដុល្លារ ហើយ នឹងរថយន្ត SUV ចំនួន ៧ គ្រឿងនៅលើកសិដ្ឋាននេះ ជាមួយគ្នា។

បរទេស៖ យោងតាម ​​TMZ បានរាយការណ៍មកថាតារារេ៉ប Kanye West បានធ្វើការដេញថ្លៃរថយន្តនៅលើគេហទំព័រមួយ ដែលបានលក់រថយន្តចំនួន ៧ គ្រឿង ដោយទទួលបានប្រាក់ចំណូលចំនួន 434,780 ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងបានបំបែកកំណត់ត្រានៅពេលដែលលោកបានលក់ F-150 Raptor ឆ្នាំ ២០១៩ ក្នុងតម្លៃ ៨៦, ៩០០ ដុល្លារ ដែលបានក្លាយជារថយន្ត Ford Raptor ដែលមានតម្លៃថ្លៃជាងគេ។ ការដេញថ្លៃនេះបានទាក់ទាញអ្នកទស្សនាចំនួន ១៣៧, ០០០ នាក់ ហើយជាការដេញថ្លៃដ៏ធំបំផុត មិនធ្លាប់មាននៅលើគេហទំព័រដោយ Musser Bros ។

ជាក់ស្តែង Kanye បានប្រមូលរថយន្តដឹកទំនិញ និងរថយន្ត SUV ជាច្រើនគ្រឿង ពេលកំពុងរស់នៅលើកសិដ្ឋានក្នុងរដ្ឋ Wyoming រួមមាន Ford Expeditions Raptors និង Super Duties ក៏ត្រូវបានដាក់លក់ទាំងព្រមក្នុងពេលតែមួយ ជាមួយគ្នាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ គេបានបន្ថែមទៀតថា កាលពីខែតុលា ពោះម៉ាយរូបនេះ បានលក់កសិដ្ឋានលើផ្ទៃដីជាង ៣, ៦០០ ហិកតានៅ Wyoming ដែលលោកបានទិញនៅឆ្នាំ ២០១៩ ហើយមករស់នៅតែម្នាក់ឯង កំឡុងពេលចែកផ្លូវគ្នាជាមួយនឹង Kim Kardashian ក្នុងឆ្នាំ ២០២០ នៅពេលដែល Kanye ទិញវា កសិដ្ឋាននេះត្រូវបានលក់ក្នុងតម្លៃ ១៤ លានដុល្លារ ដោយបានលក់ចេញវិញ ​ក្នុង​តម្លៃ ១១ លាន​ដុល្លារ។

យ៉ាងណាមិញ តាមប្រភពមួយបានឲ្យដឹងថា Kanye បាន​ត្រឡប់​ទៅ​ទីក្រុង Los Angeles ដើម្បី​នៅ​ក្បែរ​កូនៗ​ និងអតីតភរិយាវិញ កាល​ពី​សប្តាហ៍​មុន តារា​រ៉េប​រូប​នេះ​បាន​ចែក​រំលែក​ថា លោកបាន​រស់​នៅ​ផ្ទះ​ក្បែរ ​អតីត ភរិយារបស់លោកវិញ ហេតុដូច្នេះបានសម្រេចចិត្តលក់ផ្ទះដែលលោកស្រលាញ់ ក៏ដូចជាឡានដូច្នេះដែរ៕ 

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

 Kanye West 
 Kanye West 
ឡានដែលដាក់លក់
ឡានដែលដាក់លក់
ផ្ទះដែលបានដាក់លក់
ផ្ទះដែលបានដាក់លក់
 Kanye West និងអតីតភរិយា 
 Kanye West និងអតីតភរិយា 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T