ណាសាចង់ដាក់រោងចក្រថាមពលនុយក្លេអ៊ែរមួយ លើឋានព្រះចន្ទនៅឆ្នាំ២០៣០ តែចង់ពឹងអ្នកឲ្យធ្វើរឿងមួយ

//s9.kh1.co/18/18e96443a161a2cc7cbdb6e48d9e3bda254c3b31.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ទីភ្នាក់ងារបាននិយាយថា សម្មតិកម្មរ៉េអាក់ទ័រនេះនឹងជួយប្រែក្លាយឋានព្រះចន្ទ ទៅជាមូលដ្ឋាននៅខាងក្រៅភពផែនដី សម្រាប់ការរុករកអវកាសរបស់មនុស្

បរទេស៖ បើសិនជាអ្នកឬមិត្តភក្ដិរបស់អ្នកដឹងពីរបៀបបង្កើតរ៉េអាក់ទ័រនុយក្លេអ៊ែរដើរដោយថាមពលអ៊ុយរ៉ាញ៉ូម ដែលអាចដាក់នៅក្នុងរ៉ុក្កែត៤ម៉ែត្រគុណ៦ម៉ែត្រ ហើយអ្នកអាចធ្វើការនេះរួចរាល់នៅចុងទសវត្សរ៍នេះបាន នោះអង្គការណាសានិងក្រសួងថាមពលអាមេរិកចង់ដឹងពីអ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្ដីថ្លែងការណ៍ពីមន្ទីរពិសោធន៍ជាតិ​ Idaho នៃក្រសួងថាមពលបានឲ្យដឹងថា មន្ទីរពិសោធន៍កំពុងសហការជាមួយអង្គការណាសា ដើម្បីដាក់រ៉េអាក់ទ័រធន់ថាមពលខ្ពស់ ទៅលើឋានព្រះចន្ទ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ទីភ្នាក់ងារទាំងពីរកំពុងស្វែងរកសំណើពីដៃគូខាងក្រៅ ដើម្បីចាប់ផ្ដើមគម្រោងដ៏ខ្ពង់ខ្ពស់នេះ ដោយកាលបរិច្ឆេទកំណត់នៃការដាក់ស្នើនេះនឹងបញ្ចប់នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២២។

ទីភ្នាក់ងារបាននិយាយថា សម្មតិកម្មរ៉េអាក់ទ័រនេះនឹងជួយប្រែក្លាយឋានព្រះចន្ទ ទៅជាមូលដ្ឋាននៅខាងក្រៅភពផែនដី សម្រាប់ការរុករកអវកាសរបស់មនុស្ស រួមទាំងបេសកកម្មរបស់មនុស្សនាពេលអនាគត ទៅកាន់ភពអង្គារផងដែរ។ រ៉េអាក់ទ័រនេះដែលបានស្នើឡើង ត្រូវតែជារ៉េអាក់ទ័រញែកដើរដោយថាមពលអ៊ុយរ៉ាញ៉ូម ដែលជាឧបករណ៍ដែលអាចបំបែកស្នូលអាតូមធ្ងន់ ទៅជាស្នូលស្រាលជាងមុន ដោយបញ្ចេញថាមពលជាអនុផល។

រ៉េអាក់ទ័រនេះត្រូវតែមានទម្ងន់មិនលើសពី៦,០០០គីឡូក្រាម ហើយអាចដាក់ចូលទៅក្នុងរ៉ុក្កែតជាមួយវិមាត្រដែលបានចែង។ រ៉េអាក់ទ័រនេះនឹងត្រូវសាងសង់នៅលើផែនដី បន្ទាប់មកបាញ់បង្ហោះទៅកាន់ឋានព្រះចន្ទ ដែលជាទីកន្លែងដែលវាអាចផ្ដល់ថាមពលអគ្គិសនី៤០គីឡូវ៉ាត់ជាប់ក្នុងរយៈពេល១០ឆ្នាំ។

រ៉េអាក់ទ័រនេះក៏ត្រូវតែមានការគ្រប់គ្រងសីតុណ្ហភាពផងដែរ ដើម្បីរក្សាឧបករណ៍ឲ្យត្រជាក់។ សីតុណ្ហភាពនៅលើឋានព្រះចន្ទអាចឡើងដល់ជាង១២៧អង្សាសេ ក្នុងអំឡុងពេលថ្ងៃ។ ការស្នើសុំសំណើនេះកើតឡើង ខណៈដែលណាសាចាប់ផ្ដើមបង្កើនកម្មវិធី Artemis របស់ខ្លួន ដែលមានបំណងបង្កើតវត្តមានមនុស្ស ប្រកបដោយនិរន្តរភាពនៅលើឋានព្រះចន្ទ នៅចុងទសវត្សរ៍នេះ។ កម្មវិធីនេះដែលគ្រោងនឹងបញ្ជូនមនុស្សទៅឋានព្រះចន្ទសាជាថ្មី ចាប់តាំងពីឆ្នាំ១៩៧២មក ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល៩៣ពាន់លានដុល្លារ៕

រូបតំណាងមូលដ្ឋានរបស់មនុស្សនៅលើឋានព្រះចន្ទ
រូបតំណាងមូលដ្ឋានរបស់មនុស្សនៅលើឋានព្រះចន្ទ

ប្រភព: Space.com

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T