៤យ៉ាង ដែលអាចធ្វើឱ្យបេះដូងមនុស្សប្រុសញាប់ញ័រ បានពេលនៅក្បែរអ្នក

//s9.kh1.co/60/60b74bc90c873734aca2f362c54886ca6c420e7f.jpg
នារី

 ០១-ធ្នូ-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

លួចចាប់អារម្មណ៍គេមុន ហើយចង់ឱ្យគេចាប់អារម្មណ៍លើវិញមែនទេ? សាកល្បងបង្ហាញពីចំណុចពិសេសទាំងនេះរបស់ខ្លួន ធានាថាបេះដូងគេច្បាស់ជាញាប់ញ័រជាមិនខាន។

ស្នេហា៖ ចំពោះមនុស្សស្រីដែលលួចចាប់អារម្មណ៍លើមនុស្សប្រុសមុន ពិតណាស់អាចនឹងមានសង្ឃឹមតិច ដែលគេមកចាប់អារម្មណ៍លើវិញ តែវាមិនថ្វីទេ ឱ្យតែមនុស្សស្រីព្យាយាមរកវិធីសាស្ត្រយ៉ាងណា ដើម្បីឱ្យមនុស្សប្រុសដែលពួកគេចាប់អារម្មណ៍ ងាកមកចាប់អារម្មណ៍លើពួកគេវិញនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ដើម្បីធ្វើឱ្យបេះដូងរបស់មនុស្សប្រុស ដែលអ្នកលួចចាប់អារម្មណ៍លើ គេញាប់ញរ័ដោយសារតែបាននៅក្បែរអ្នក មនុស្សស្រីគួរតែបង្ហាញពីចំណុចពិសេសរបស់ខ្លួនមួយចំនួន ឱ្យមនុស្សប្រុសបានឃើញ ទោះគេបេះដូងដែកយ៉ាងណាក៏ដោយ ក៏មិនអាចទប់បេះដូងញាប់ញ័ររបស់គេបានដែរ។

៤យ៉ាង ដែលអាចធ្វើឱ្យបេះដូងមនុស្សប្រុសញាប់ញ័របានពេលនៅក្បែរអ្នក៖

១. ស្នាមញញឹមរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

មិនថាមនុស្សប្រុសដែលអ្នកលួចចាប់អារម្មណ៍លើ គេមានបេះដូងដែកយ៉ាងណាទេ ប្រសិនបើគ្រប់ពេលដែលអ្នកនៅក្បែរគេ អ្នកតែងតែមានស្នាមញញឹមលើផ្ទៃមុខរហូតនោះ មិនយូរឡើយ គេច្បាស់ជាមិនអាចទប់អារម្មណ៍ញាប់ញ័ររបស់គេបានឡើយ ព្រោះមនុស្សប្រុសចាញ់បំផុត គឺស្នាមញញឹមរបស់មនុស្សស្រី។

២. ក្លិនក្រអូបរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

មនុស្សស្រីបើចង់ឱ្យមនុស្សប្រុស គេចាប់អារម្មណ៍លើអ្នកវិញ គឺអ្នកត្រូវតែមានក្លិនខ្លួនក្រអូបជានិច្ច ព្រោះថាក្លិនខ្លួនរបស់អ្នក អាចធ្វើឱ្យបេះដូងគេញាប់ញ័របានមួយរំពេច ពេលដែលបាននៅក្បែរអ្នក ដូច្នេះហើយ ក្លិនខ្លួនរបស់មនុស្សស្រី ជាអ្វីដែលអាចធ្វើឱ្យបេះដូងរបស់មនុស្សប្រុសញាប់ញ័របាន។

៣. ភាពរួសរាយរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

ភាពរួសរាយរបស់មនុស្សស្រី មិនថាទៅដល់ទីណានោះទេ គឺតែងតែធ្វើឱ្យមនុស្សគ្រប់គ្នា ចូលចិត្តនិងតែងតែចង់នៅក្បែរជានិច្ច ព្រោះមានតែភាពសប្បាយរីករាយ ជាពិសេសមនុស្សប្រុស ទោះបេះដូងដែកយ៉ាងណាក៏ដោយ ក៏នៅតែចាញ់ភាពរួសរាយរបស់មនុស្សស្រីដែរ ហេតុនេះហើយ ភាពរួសរាយរបស់អ្នក អាចធ្វើឱ្យមនុស្សប្រុសម្នាក់ ញាប់ញ័របានដោយសារតែអ្នក។

៤. ភាពវៃឆ្លាតរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សប្រុសណាក៏ដូចមនុស្សប្រុសណាដែរ គឺតែងតែពេញចិត្តទៅលើមនុស្សស្រីណា ដែលមានភាពវៃឆ្លាត ដូច្នេះហើយ ដើម្បីធ្វើឱ្យមនុស្សប្រុសម្នាក់ញាប់ញ័របាន មនុស្សស្រីត្រូវបង្ហាញពីភាពវៃឆ្លាតដែលអ្នកមាន ឱ្យមនុស្សប្រុសដែលអ្នកចាប់អារម្មណ៍បានឃើញ ទោះគេសម្តែងធ្វើជាមិនចាប់អារម្មណ៍លើអ្នកក៏ដោយ តែខាងក្នុងចិត្តរបស់គេ ច្បាស់ជាលួចចាប់អារម្មណ៍លើអ្នកជាមិនខាន៕

ប្រភពgangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T