រូបភាពប៉ុន្មានសន្លឹកនេះ មើលទៅ Lee Jungjae និង Jung Hoyeon ដូចឪពុកនិងកូន

//s9.kh1.co/36/36f3e9ca79bb4123c90c759963352433fdc05112.png
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

តារាសម្ដែងទាំងពីរ បានដើរបណ្ដើរគ្នាទៅចូលរួមកម្មវិធី 31st Gotham Awards ធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍ជាងគេ។

កម្សាន្ដ៖ មុននេះបន្ដិច តារាសម្ដែងប្រុសមានមន្ដស្នេហ៍​ Lee Jung Jae និង តារាស្រី Jung Hoyeon បានចូលរួម កម្មវិធី 31st Gotham Awards និងបណ្ដើរគ្នានៅលើកម្រាលព្រំក្រហម។ ទន្ទឹមនឹងនោះ ពេលអ្នកទាំងពីរឈរជិតគ្នា មើលទៅហាក់ដូចជា ឪពុក និង កូនស្រី អញ្ចឹងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Jung Jae
Lee Jung Jae

តាមរយៈរូបភាពពី KStarLive បានបង្ហោះទៅក្នុងបណ្ដាញសង្គម គេចាប់អារម្មណ៍ថា អ្នកទាំងពីរមានភាពលេចធ្លោជាងគេក្នុងកម្មវិធី។ នៅក្នុងនោះ តារាប្រុស Lee Jung Jae ពាក់ឈុតអាវធំពណ៌ រាងប្រផេះល្ងិត ចំណែកឯ Hoyeon វិញ ពាក់ឈុតខ្មៅមួយតួខ្លួនតែម្ដង​។

 Jung Hoyeon
 Jung Hoyeon

លើសពីនោះ ជាមួយនឹងការផាត់មុខតែងខ្លួនរបស់ Hoyeon ធ្វើឲ្យនាងមានមុខក្មេងជាងមុន នៅពេលឈរយ៉ាងជិតស្និទ្ធជាមួយ Jung Jae សមគ្នាប្រៀបដូចជាឪពុកនិងកូន។ មិនតែប៉ុណ្ណោះ ព្រោះតែតារាទាំងពីរមានទំនាក់ទំនងល្អជិតស្និទ្ធនឹងគ្នា ដែលធ្វើឲ្យពួកគេកាន់តែដូចមនុស្សជាប់សាច់ឈាមគ្នា៕

ប្រភព៖ KStarLive

Lee Jung Jae និង Jung Hoyeon
Lee Jung Jae និង Jung Hoyeon
Lee Jung Jae និង Jung Hoyeon
Lee Jung Jae និង Jung Hoyeon
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T