ដូចអត់? ហ្វេនៗចាប់អារម្មណ៍ Miss Grand ហុងកុង មានមុខមាត់ស្រដៀង កែវ នីសា

//s9.kh1.co/a4/a42721c1dcbc0a6936e513f5efc34e40192fa023.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២១ ២ល្ងាច · ២ ឆ្នាំមុន

ទើបចាប់អារម្មណ៍ ហ្វេនៗនាំគ្នានិយាយព្រាតថា បវរកញ្ញា ហុងកុង មុខមាត់ស្រដៀង កែវ និសា។

កម្សាន្ត៖ ជាការពិតណាស់ ការប្រកួតប្រជែងសម្ថភាពសម្រស់ បវរកញ្ញា Miss Grand International កំពុងតែប្រព្រឹត្តិឡើងយ៉ាងសស្រាក់សស្រាំ នៅទីក្រុងបាងកកនាប្រទេសថៃ ដែលមានបក្ខនារីជាច្រើនប្រទេសសុទ្ធសឹងតែស្អាតៗ និងមានសម្ថភាព ស្ទើរទូទាំងពិភពលោកមកចូលរួមប្រកួត ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងទៅលើ បវរកញ្ញា ហុងកុង នាង Sen Yang  ដែលរូបនាងមានសម្រស់ស្រស់ស្អាតសាច់សខ្ចី ថែមទាំងក្រម៉ិចក្រមើមនិងពូកែកំប្លែង លេងសើចលេចធ្លោជាងគេផងដែរ។ លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺគេសង្គេតឃើញថា Sen Yang មានមុខមាត់ស្រដៀង ទៅនឹងតារាស្រីសម្លេងផ្អែមស្រទន់ កញ្ញា កែវ នីសា ខ្លាំងតែម្ដង។ បើមើលមួយក្រលែក ទាំងពណ៌សម្បុរ បូករួមនឹងទម្រង់មុខពងក្រពើដូចគ្នាផងនោះ គឺថាសឹងតែច្រលំគ្នាទៅហើយ  

ជាមួយគ្នានេះ ហ្វេនៗជាច្រើន ចាប់និយាយតៗគ្នា ពីសម្រស់រួមទាំងមុខមាត់ស្រដៀងគ្នា របស់  បវរកញ្ញា ហុងកុង និង កែវ នីសា  ដែលធ្វើឲ្យមិត្តអ្នកគាំទ្រ និងទស្សនិកជនជាច្រើនស្រឡាំងកាំងម្តងម្កាលតែម្តង៕  

សូមទស្សនារូបភាពខាងក្រោម៖

 កែវ នីសា
 កែវ នីសា
 កែវ នីសា
 កែវ នីសា
 កែវ នីសា
 កែវ នីសា
បវរកញ្ញា ហុងកុង
បវរកញ្ញា ហុងកុង
បវរកញ្ញា ហុងកុង
បវរកញ្ញា ហុងកុង
បវរកញ្ញា ហុងកុង
បវរកញ្ញា ហុងកុង
បវរកញ្ញា ហុងកុង និង កែវ នីសា
បវរកញ្ញា ហុងកុង និង កែវ នីសា
កែវ នីសា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T