ហេតុអ្វីទៅ? Lampard ថា សហព័ន្ធ FIFA ស្អប់កីឡាករឆ្នើមម្នាក់នេះខ្លាំងណាស់

//s9.kh1.co/ad/add029e3567981c892e35d2fcac15a9dbfbf7d85.jpg
កីទ្បា

 ០១-ធ្នូ-២០២១ ១ល្ងាច · ២ ឆ្នាំមុន

Frank Lampard ថា FIFA ស្អប់ Cristiano Ronaldo ណាស់

អឺរ៉ុប៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Frank Lampard បានបង្ហាញការយល់ឃើញថា កីឡាករ Cristiano Ronaldo ត្រូវបានសហព័ន្ធ FIFA ស្អប់រូបគេខ្លាំងណាស់ ហើយ លោកមិនយល់ថាហេតុអ្វីបានជារូបគេអាចឈ្នះពានរង្វាន់ Ballon d'Or ៥សម័យម្នាក់ឯងបានតាមវិធីណាទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Frank Lampard
លោក Frank Lampard

ជាការពិតណាស់ លោក Lampard បានលើកឡើងដូចខាងលើ បន្ទាប់ពីថ្មីៗនេះ Ronaldo បានបង្ហោះសារអំពីការមិនពេញចិត្តចំពោះការចុះផ្សាយព័ត៌មានមិនពិតដែលបានលើកឡើងថា រូបគេចង់បំបែកកំណត់ត្រាឈ្នះ Lionel Messi មុនចូលនិវត្តន៍ ដោយ កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើបានលើកឡើងថា អ្នកដែលនិយាយនោះ គឺ ចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

Lampard បាននិយាយថា៖

ពួកយើងអាចមើលឃើញច្បាស់ថា FIFA ពិតជាស្អប់ Ronaldo។ ខ្ញុំមិនដឹងថា Ronaldo អាចឈ្នះពានរង្វាន់ Ballon d'Or ៥សម័យតាមរបៀបណាទេក្នុងសម័យដែល FIFA កំពុងពុករលួយបែបនេះ។ ការឈ្នះពានរង្វាន់ Ballon d'Or ៥សម័យរបស់គាត់ប្រៀបបានដូចជាការឈ្នះទី៥០អ៊ីចឹង ហើយ​ យើងមើលឃើញថា FIFA ប្រៀបបានដូចជាធ្វើនយោបាយ ហើយ គ្រប់ពេលគេពេញចិត្តតែមនុស្សម្នាក់ប៉ុណ្ណោះ៕

លោក Frank Lampard
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T