បើកឆាកខែថ្មី ម៉ាក់ៗពីរដួងនេះ លេងឈុតក្រហម យកហុងស៊ុយដើមខែ

//s9.kh1.co/41/41d2ca4c961c2ea80b4b26ab3a5490c57be78397.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

ក្រហមឆ្អិនឆ្អៅលើកហុងស៊ុយ ដើមខែតែម្ដង តារាស្រីពីដួងនេះ ស្រស់ស្អាតសាច់សចាំងក្នុងឈុតក្រហមនេះ។

កម្សាន្ត៖ ថ្ងៃ Christmas គឺជាពិធីបុណ្យពេញនិយមមួយនៅប៉ែកអឺរ៉ុបរបស់សាសនាគ្រិស្ត ដែលថ្ងៃនេះជាថ្ងៃដែលព្រះយ៉េស៊ូគ្រិស្តបានចាប់កំណើតមក។​ ដូច្នេះហើយទើបអ្នកកាន់សាសនាគ្រិស្ត តែងតែប្រារព្ធពិធីបុណ្យនេះរៀងរាល់ឆ្នាំ សូម្បីប្រទេសប៉ែកអាស៉ីក៏គេប្រារព្ធបុណ្យនេះដែរ។ មួយវិញទៀត នៅក្នុងពិធីបុណ្យនេះមានការជួបជុំបែបគ្រួសារ មិត្តភក្តិ និងការលេងប្តូរកាដូគ្នាយ៉ាងរីករាយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលតារាស្រីខ្មែរដ៏ល្បីល្បាញពីរដួងនេះ ដែលមានភាពប៉ិនប្រសប់ក្នុងការវិស័យសិល្បៈ និងតែងតែទទួលបានការគាំទ្រទាំងក្នុងនិងក្រៅប្រទេស គឺអ្នកនាង អែនជី និង តូតា ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងក្នុងថ្ងៃ Christmas ដែលធ្វើឱ្យអ្នកគាំទ្រមិនតិចនោះទេដែលបានសរសើរនាង។

ដោយក្នុងនោះ តារាស្រីទាំងពីដួងនេះ បានតុបតែងខ្លួនក្នុងឈុតក្រហមឆ្អិនឆ្អៅ ដែលជាពណ៌តម្រូវទៅតាមរដូវកាលនៃការចាប់ផ្តើមពិធីបុណ្យណូអែល ចាប់ពីខែធ្នូនេះតទៅ។ ជាងនេះទៅទៀត អ្នកម៉ាក់ពីររូបនេះ ពិតជាលេចធ្លោខ្លាំងមែន ដោយមានសាច់សខ្ចីផងនោះក្នុងឈុតក្រហមនេះកាន់តែលើកសាច់ និងធ្វើឲ្យតារាស្រីរូបនេះកាន់តែមើលទៅក្មេងជាងវ័យ លើកហុងស៊ុយដើមខែតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

តូតា
តូតា
តូតា
តូតា
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី 
តូតា
តូតា
អែនជី 
អែនជី 
ម៉ាក សែនសូនីតាអែន ជី តារាចម្រៀង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T