ធ្លាប់តែងខ្លួនបែប Hot មកលើកនេះ Dua Lipa លេងស្ទាយ៍ឡើងសុភាព

//s9.kh1.co/eb/ebbe560a99c12b771266dbfd04508243250f22c9.png
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

ធ្លាប់ឃើញតែងខ្លួន បែបស៊ិចស៊ី Hot Girl តែដល់ពេល Dua Lipa ប្ដូរមកតែងខ្លួនសុភាពវិញ ក៏ស្អាតមិនធម្មតាដែរ។

កម្សាន្ត៖​ តារាចម្រៀងស្រី ដែលមានសម្លេងធំពិរោះ Dua Lipa ទទួលបានការស្រឡាញ់គាំទ្រដែលនិយមស្ដាប់ចម្រៀង Pop។ លើសពីនោះ នាងមានសម្រស់ស្រស់ស្អាត និង កម្ពស់ខ្ពស់ ហើយថែមទាំងពូកែតែងខ្លួន ឲ្យតែនាង បង្ហាញខ្លួន ចេញមកម្ដងៗ ឃើញតែស្ទាយ៍បែបស៊ិចស៊ី ផាត់មុខកាចៗ ស្លៀកពាក់ទាន់សម័យជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Dua Lipa 
 Dua Lipa 

ដោយឡែក អ្នកលេងបណ្ដាញសង្គមបានបង្ហាញរូបភាពរបស់ Dua Lipa ប៉ុន្មានសន្លឹក ជាមួយនឹងការតែងខ្លួនបែបជាសុភាពៗវិញម្ដង មិនស្មានថា នាងស្អាតប្លែកមិនធម្មតា។ នៅក្នុងនោះ នាងផាត់មុខបែបស្រាលៗ ត្របកភ្នែកពណ៌ Peach ឬ ទឹកក្រូចតិចៗ និង បបូរមាត់ក៏ពណ៌​ Peach ស្លេកៗផងដែរ។

 Dua Lipa 
 Dua Lipa 

មិនតែប៉ុណ្ណោះ Dua Lipa លេងស្ទាយ៍សាកសមជាមួយនឹងសក់ខ្មៅវែង ម៉ូតរួញតិចៗ អមជាមួយនឹងរ៉ូបពណ៌ខ្មៅផងនោះ មានអីមន្ដស្នេហ៍ទាក់ទាញតែម្ដង។ ជាមួយគ្នានេះដែរ នាងជាតារាស្រីម្នាក់ដែលមាន រូបរាងខ្ពស់ស្រឡះ ដែលនាងក៏មានអាជីពជា អ្នកបង្ហាញម៉ូត ផងដែរ៕

ប្រភពៈ Icons

 Dua Lipa 
 Dua Lipa 
 Dua Lipa 
 Dua Lipa 
 Dua Lipa 
 Dua Lipa 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T