បើកឆាកខែថ្មីភ្លាម នៅ ស៊ីនឿន ទម្លាយថ្ងៃខែ និងទីកន្លែង ចូលរោងការហើយ!

//s9.kh1.co/81/8144d868edc94749f862b058661104b4775ba0ac.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

បើកឆាកដើមខែភ្លាម ដំណឹងល្អតែម្តង ក្រោយទម្លាយរូបថតpre-weddingរួច តារាចម្រៀង នៅ ស៊ីនឿន ទម្លាយថ្ងៃចូលរោងការតែម្តង

រាជធានីភ្នំពេញ ៖ អ្នកណាៗក៏ស្គាល់ដែរ តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោក​ នៅ ស៊ីនឿន ហាក់ស្ងប់ស្ងាត់ពីវិស័យសិល្បៈជាយូរដែរហើយ តែថ្មីៗនេះ តារាចម្រៀងរូបនេះ ត្រូវបានគេដឹងថា បានដឹកដៃគូដណ្តឹងដែលជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិកទៅថត Pre- Wedding ជាហូរហែ ចេញពីខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយទម្លាយរូបថតមុនរៀបការ ជាបន្តបន្ទាប់រួចមក បើកឆាកដើមខែថ្មីភ្លែត តារាចម្រៀងប្រុសរូបនេះ បានប្រកាសថ្ងៃខែ និងទីកន្លែង ដើរចូលរោងការ ជាមួយនឹងគូដណ្តឹងរបស់ខ្លួន ឆាប់ៗនេះហើយ។

ដោយក្នុងនោះ តារាប្រុសរូបនេះ បានបញ្ជាក់ច្បាស់យ៉ាងដូច្នេះថា ៖

ក្ដៅៗ បាទ #ស្ពានភ្ជាប់និស្ស័យ ទឹកដី កំពង់ចាម និង ត្បូងឃ្មុំ សូមរីករាយ កំរងរូបភាព ៚PreWedding របស់យើងខ្ញុំទាំងពីរនាក់ ដែលរៀបចំដោយ ពិធីការ កម្មវិធី មង្គលការបស់យើងខ្ញុំ ដែលនឹងធ្វើឡើងនៅ សណ្ធាគារ #សូហ្វីតែលភូគីត្រា ថ្វៃទី22 ខែ12 ឆ្នាំ2021 ខាងមុខនេះ ។សុំលាក់ ពិធីការសិន ចាំបង្ហាញថ្ងៃពិសេស ហើយក៏សូមអរគុណ បង TENG SAMAO FILMS និងក្រុមកាងារ ដែលបានសហការៀបចំថតទាំង6 ខេត្ត នេះ សូមអគុណបងប្អូន អ៊ុំពូមីង លោកតាលោកយាយ ដែលស្រលាញ់ចូលចិត្តយើងខ្ញុំទាំពីរនាក់ ដោយក្ដីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតពីយើខ្ញុំទាំងពីរនាក់ ៚សូមអរគុណសន្តិភាព៚

នៅ ស៊ីនឿន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង នៅ ស៊ីនឿន និងគូដណ្តឹង
តារាចម្រៀង នៅ ស៊ីនឿន និងគូដណ្តឹង
តារាចម្រៀង នៅ ស៊ីនឿន និងគូដណ្តឹង
តារាចម្រៀង នៅ ស៊ីនឿន និងគូដណ្តឹង
តារាចម្រៀង នៅ ស៊ីនឿន និងគូដណ្តឹង
តារាចម្រៀង នៅ ស៊ីនឿន និងគូដណ្តឹង
រូបភាព
រូបភាព
នៅ ស៊ីនឿន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T