កុំចេះតែចោទផ្ដេសផ្ដាស! ស្ត្រីរូបនេះ បានប្រាក់២.១លានដុល្លារ ពីហាងលក់ទំនិញមួយកន្លែងនៅអាមេរិក

//s9.kh1.co/c5/c543670cc040bed961956c05e267675881434553.jpg
សង្គម

 ០១-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

គាត់បានប្រើប្រាស់ម៉ាស៊ីនគិតស្កេនទំនិញ និងគិតប្រាក់ដោយខ្លួនឯង ដោយមិនចាំបាច់មានបុគ្គលិកជួយសម្រួល។

អាមេរិក៖ ស្ត្រីម្នាក់មានអាជីពជាគិលានុបដ្ឋាយិកា និងមកពីរដ្ឋអាឡាបាម៉ា នៃសហរដ្ឋអាមេរិក បានទទួលរង្វាន់ជាទឹកប្រាក់២.១លានដុល្លារអាមេរិកកាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីនេះ ក្រោយពីហាងទំនិញមួយកន្លែង ក្លែងបន្លំថាគាត់បានលួ.ច.ទំនិញ និងគំរា.មកំហែងគាត់ជាមួយនឹងវិធានការតាមផ្លូវច្បាប់ លុះត្រាតែគាត់បង់ប្រាក់ចំនួន២០០ដុល្លារ ដែលជាចំនួនលើសពីតម្លៃនៃទំនិញបាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី Lesleigh ត្រូវបានចាប់.ខ្លួនតាមដីកាពីបទលួ.ច.ទំនិញសរុបតម្លៃចំនួន៤៨ដុល្លារអាមេរិក ដែលរួមមានទំនិញ១១មុខ ដូចជាភ្លើងបុណ្យណូអែល នំប័ុង​មួយ​ដុំ និងគ្រាប់ធញ្ញាជាតិជាដើមតាំងពីខែវិច្ឆិកា ឆ្នាំ២០១៦ម៉្លេះ។ ជាក់ស្ដែង គាត់បានប្រើប្រាស់ម៉ាស៊ីនស្កេនទំនិញ និងគិតប្រាក់ដោយខ្លួនឯង ដោយមិនចាំបាច់មានបុគ្គលិកជួយសម្រួល ដែលខាងហាងទំនិញបានដំឡើង ដើម្បីកាត់បន្ថយការរង់ចាំជាជួរៗពីសំណាក់អតិថិជន។ ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនស្កេនមានបញ្ហាជាប់គាំង ដែលគាត់បានព្យាយាមនិយាយពន្យល់ទៅកាន់បុគ្គលិកក្នុងហាងទំនិញ តែគ្មាននរណាម្នាក់ស្ដាប់ហេតុផលរបស់គាត់ឡើយ។

តួយ៉ាង ចំពោះករណីរបស់គាត់ត្រូវបានច្រានចោលមួយឆ្នាំក្រោយ ដែលបន្ទាប់មកគាត់បានទទួលសំបុត្រពីខាងក្រុមហ៊ុនច្បាប់រដ្ឋផ្លរីដា ដែលគំ.រាម.ប្ដឹងប្បវេណី ប្រសិនបើគាត់មិនព្រមបង់ប្រាក់ចំនួន២០០ដុល្លារអាមេរិកជាដំណោះស្រាយ។ ហើយលុះមកដល់ឆ្នាំ២០១៨ គាត់បានដាក់ពាក្យបណ្ដឹងបកទៅវិញ ដែលបានលាតត្រដាងពីការអនុវត្តនៃការប្រើប្រាស់ច្បាប់របស់រដ្ឋ និងការចោទប្រកាន់អតិថិជនពីបទលួ.ច.ទំនិញពីហាង។ ទន្ទឹមនឹងនេះដែរ ក៏មានអតិថិជនមួយចំនួនផ្សេងទៀត ត្រូវបានគេចោទប្រកាន់ផងដែរ។

យ៉ាងណាមិញ អំឡុងពេលរឿងរ៉ាវល្បីល្បាញនៅលើបណ្ដាញសង្គម បុរសជាប្ដីរបស់គាត់បានឲ្យប្រាក់ជាង១០០ដុល្លារអាមេរិក ទៅកាន់ម្ចាស់គណនីហ្វេសប៊ុក ឲ្យលុបរូបភាពរបស់ប្រពន្ធចោល ដើម្បីលាងសម្អាតឈ្មោះ​កេរ្តិ៍ឈ្មោះទៀតផង៕

ប្រភព: news10

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Lesleigh
អ្នកស្រី Lesleigh
អ្នកស្រី Lesleigh និងស្វាមី
អ្នកស្រី Lesleigh និងស្វាមី
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T