មូលហេតុនាំឱ្យគូស្នេហ៍ស្រលាញ់គ្នារាប់ឆ្នាំ ចុងក្រោយបែរជាសល់ត្រឹមការរាប់អានគ្នា

//s9.kh1.co/ea/ea0866a1943a477c7cb421f84d596f5fb33e9f80.jpg
នារី

 ០១-ធ្នូ-២០២១ ១០ព្រឹក · ២ ឆ្នាំមុន

គូស្នេហ៍ភាគច្រើន ក្រោយពេលដែលបែកគ្នាហើយ កុំថាឡើយសូម្បីតែមិត្ត តែមុខគ្នាក៏មិនមើលផង ប៉ុន្តែក៏មានគូស្នេហ៍មួយចំនួនស្រលាញ់គ្នារាប់ឆ្នាំ តែពួកគេបែរជានៅបន្តរាប់អានគ្នាទៅវិញ នោះក៏ដោយសារតែមូលហេតុទាំងនេះ។

ស្នេហា៖ មានគូស្នេហ៍ជាច្រើន ស្រលាញ់គ្នារាប់ឆ្នាំ ចុងក្រោយពួកគេបន្សល់ត្រឹមតែជាការរាប់អានគ្នាទៅវិញ ហើយវាក៏អាចនឹងមិនមែនជារឿងដែលចម្លែកនោះទេ ដែលមនុស្សពីរនាក់ធ្លាប់តែស្រលាញ់គ្នារាប់ឆ្នាំ បែរជាប្តូរឈ្មោះពីសង្សារ ទៅជាការរាប់អានគ្នាជាមិត្ត ជាបងជាប្អូននឹងគ្នាវិញនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត មូលហេតុដែលនាំឱ្យគូស្នេហ៍ស្រលាញ់គ្នារាប់ឆ្នាំមួយចំនួន ក្រោយពេលដែលបែកគ្នាហើយ ក៏មកបន្តរាប់អានគ្នាទៀតនោះ ក៏ព្រោះតែហេតុផលមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបធ្វើឱ្យគូស្នេហ៍មួយចំនួនអាចធ្វើចិត្តបាន ហើយក៏មកបន្តរាប់អានគ្នាវិញ។

មូលហេតុដែលនាំឱ្យគូស្នេហ៍ស្រលាញ់គ្នារាប់ឆ្នាំ ចុងក្រោយបែរជាសល់ត្រឹមការរាប់អានគ្នា៖

១. ចង់រក្សាភាពស្ងប់សុខរៀងខ្លួន

រូបតំណាង
រូបតំណាង

អ្វីដែលធ្វើឱ្យគូស្នេហ៍ដែលស្រលាញ់គ្នារាប់ឆ្នាំមួយចំនួន ធ្លាប់តែល្អនិងល្អូកល្អិននឹងគ្នា ចុងក្រោយក៏បែងចែកផ្លូវគ្នា ហើយក៏ធ្វើឱ្យពួកគេនៅតែបន្តរាប់អានគ្នាទៀតនោះ គឺមកពីពួកគេមិនចង់ធ្វើជាសត្រូវនឹងគ្នា ព្រោះថាយ៉ាងហោចណាស់ក៏ធ្លាប់ជាដៃគូឆ្លងពេលវេលា​ ដែលបានមើលថែគ្នាអស់រយៈពេលជាច្រើនឆ្នាំមកដែរ ម្យ៉ាងវិញទៀត ការបន្តរាប់អានគ្នា វាក៏ធ្វើឱ្យម្នាក់ៗរស់នៅក្នុងភាពស្ងប់សុខរៀងៗខ្លួនដែរ។

២. ស្តាយពេលវេលាដែលធ្លាប់សាងមករួមគ្នា

រូបតំណាង
រូបតំណាង

អ្នកណាៗក៏ស្តាយដែរ បើមនុស្សពីរនាក់ស្រលាញ់គ្នារាប់ឆ្នាំ តែបែរជាចុងក្រោយត្រូវបែងចែកផ្លូវគ្នាដើររៀងខ្លួនទៅវិញនោះ ដូច្នេះហើយ អ្វីដែលនាំឱ្យមនុស្សពីរនាក់ដែលស្រលាញ់គ្នារាប់ឆ្នាំ តែបន្សល់ត្រឹមការរាប់អានគ្នានោះ គឺមកពីពួកគេស្តាយពេលវេលាដែលធ្លាប់សាងមករួមគ្នា ទើបពួកគេក៏សម្រេចចិត្តបន្តរាប់អានគ្នាជាមិត្ត ជាបងជាប្អូននឹងគ្នាវិញ គ្រាន់បើជាងធ្វើជាសត្រូវនឹងគ្នា។

៣. មានគោលដៅជីវិតខុសគ្នា

រូបតំណាង
រូបតំណាង

មិនថាស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកទេ បើមនុស្សពីរនាក់មានគោលដៅជីវិតខុសគ្នាហើយនោះ មនុស្សពីរនាក់ច្បាស់ជាមិនអាចរួមរស់នៅបន្តជាមួយគ្នាទៀតបានឡើយ តែក៏មិនមែនបានន័យថា ក្រោយពេលដែលបែកគ្នាហើយ គឺត្រូវតែធ្វើជាសត្រូវនឹងគ្នានោះទេ ដូច្នេះហើយ គឺមានតែការប្តូឈ្មោះពីសង្សារ មកក្លាយទៅជាមនុស្សរាប់អានគ្នាវិញទេ ទើបជាការសម្រេចចិត្តដ៏ល្អបំផុត សម្រាប់មនុស្សពីរនាក់ដែលក្រោយពីបែកគ្នា៕

ប្រភពmomjunction

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T