ក្រសួងទេសចរណ៍ ណែនាំ២ចំនុច​ ​​មុនអនុញ្ញាតឱ្យបើកខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ

//s9.kh1.co/13/13bb9a7704010ebc11b4547472fb9b708b6fab40.jpg
សង្គម

 ០១-ធ្នូ-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សា ឡើងវិញ ចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១តទៅ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានជម្រាបជូនអភិបាលរាជធានី-ខេត្ត ជុំវិញការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ។ ការអនុញ្ញាតនេះ គឺយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សា ឡើងវិញ ចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១តទៅ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ មុននឹងបើក រដ្ឋបាលរាជធានី-ខេត្តត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីរបស់ក្រសួងទេសចរណ៍ លើមូលដ្ឋាននៃគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

២៖ ក្នុងដំណើរការអនុវត្ត ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់វិធានការ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ឱ្យបានម៉ឺងម៉ាត់៕

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T