អាណិតណាស់! ចេះតែឆ្ងល់សិស្សនេះ មិនដែលចេញលេង តាមពិតមកពីមូលហេតុនេះសោះ

//s9.kh1.co/16/16ebe0816b9c7f95e45fe65b42310d88cac246a5.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ៨ល្ងាច · ២ ឆ្នាំមុន

សិស្សប្រុសម្នាក់ អាយុ១៤ឆ្នាំហើយ មិនដែលចេញលេងខាងក្រៅ នៅម៉ោងសម្រាកសោះ ហើយមូលហេតុគឺពិតជាអាណិតប្អូនខ្លាំងណាស់។

កំពង់ស្ពឺ៖ នាពេលថ្មីៗនេះ បណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះវីដេអូអំពីកូនសិស្សប្រុសរូបសង្ហាម្នាក់ ដែលមានអាយុ១៤ឆ្នាំហើយ បែរជារៀនត្រឹមថ្នាក់ទី៥វិញ ហើយម៉ោងចេញលេងសុខសំងំនៅក្នុងថ្នាក់រៀន ដោយមិនចេញក្រៅទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើយោងតាមការអះអាងរបស់អ្នកគ្រូ បានបញ្ជាក់ថាកូនសិស្ស ដែលមិនចេញលេងនៅពេលម៉ោងសម្រាក ម្នាក់នោះមានឈ្មោះថៃយ៉ា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៥ក នៅបឋមសិក្សក្រាំងចែក។ អ្វីដែលធ្វើអ្នកគ្រូចាប់អារម្មណ៍នោះគឺម៉ោងចេញលេង កូនសិស្សរូបនេះ គឺអង្គុយសំងំក្នុងថ្នាក់រហូតដល់អ្នកគ្រូមកសួរផ្ទាល់តែម្តង ទើបគេមិននិយាយស្តីអ្វីមួយម៉ាត់បានត្រឹមតែញញឹម ហើយអ្នកគ្រូបានសួរបន្ថែមទៀតមិនទិញអីហូប ទើបគេនិយាយថាមិនឃ្លាន ដែលចម្លើយនេះ អ្នកគ្រូបានដឹងថា កូនសិស្សនេះគឺប្រាកដជាមិនយកលុយមកតែម្តង។

អ្នកបានបន្ថែមទៀតថា ហើយគ្រួសារខាងប្អូនប្រុសមានជីវភាពខ្វះខាត ដូច្នេះប្អូនបានចូលរួមសម្រួលបន្ទុក ដោយឆ្លៀតដើរបេះផ្លែឈើឲ្យគេ ដើម្បីរកចំណូលមកផ្គត់ផ្អង់ការហូបចុក និងថ្លៃចំណាយផ្សេងទៀត នៅពេលដែលគេទំនេរពីការសិក្សា។

ទោះបីលំបាកយ៉ាងណា ក៏ថៃយ៉ា នៅតស៊ូរៀន មិនបោះបង់ការរៀនសូត្រ ដោយរៀនវេនព្រឹក ដល់ថ្ងៃថ្ងៃឡើងឆ្លៀតធ្វើការដើរបេះផ្លែឈើឲ្យគេផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សិស្សប្រុស ថៃយ៉ា 
សិស្សប្រុស ថៃយ៉ា 
សិស្សប្រុស ថៃយ៉ា
សិស្សប្រុស ថៃយ៉ា
សិស្សប្រុស ថៃយ៉ា
សិស្សប្រុស ថៃយ៉ា
ម្តាយ និងសិស្សប្រុស ថៃយ៉ា
ម្តាយ និងសិស្សប្រុស ថៃយ៉ា
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T