ក្រុមហ៊ុន​​ឱសថអាមេរិក​មួយ​ថា វ៉ាក់សាំង​បង្ការមេរោគបំប្លែងថ្មីអូមីក្រុង អាចនឹងរួចរាល់ក្នុង​ពេល ១០០ថ្ងៃទៀត

//s9.kh1.co/b9/b9d50294f28bf171d60df4fc4e0ce4629eabfe7b.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ៥ល្ងាច · ២ ឆ្នាំមុន

ប្រសិនបើវ៉ាក់សាំង​បង្ការមេរោគបច្ចុប្បន្ន​មិនសូវមានប្រសិទ្ធភាព ក្រុមហ៊ុន Pfizer ត្រូវការបង្កើតវ៉ាក់សាំងថ្មីមួយទៀត

បរទេស៖ ប្រធានក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer លោក Albert Bourla បាននិយាយថា ក្រុមហ៊ុនអាចនឹងមាន​​វ៉ាក់សាំង​ប្រឆាំងមេរោគបំប្លែងថ្មីអូមីក្រុង (Omicron)​ ក្នុងរយៈពេលតិចជាង ១០០ថ្ងៃទៀត។ ​នេះបើតាមប្រភពព័ត៌មាន NHK។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍អាមេរិកកាលពីថ្ងៃចន្ទ លោកបានលើកឡើងថា ប្រសិនបើវ៉ាក់សាំង​បង្ការមេរោគបច្ចុប្បន្ន​មិនសូវមានប្រសិទ្ធភាព ក្រុមហ៊ុន Pfizer ត្រូវការបង្កើតវ៉ាក់សាំងថ្មីមួយទៀត។ 

លោក Albert Bourla
លោក Albert Bourla

នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់ទៀតថា ក្រុហ៊ុន Pfizer ក៏បានបង្កើតវ៉ាក់សាំង​បង្ការមេរោគបំប្លែងថ្មី ប្រភេទ Beta និង Delta រួចហើយដែរ ប៉ុន្តែ​មិនទាន់ត្រូវបាន​ប្រើប្រាស់​ ព្រោះវ៉ាក់សាំងដើមនៅតែមានប្រសិទ្ធភាពនៅឡើយ។ លោក​​​បន្ត​ថា វ៉ាក់សាំង​ប្រឆាំង​នឹងមេរោគបំប្លែងថ្មីអូមីក្រុង នឹង​ត្រូវ​បាន​ប្រើ​ប្រាស់ ក្នុងករណី​ក្រុមហ៊ុន​មើល​ឃើញ​ថា វាក់សាំងបច្ចុប្បន្ន​មិនមានប្រសិទ្ធភាពតែប៉ុណ្ណោះ៕

 ក្រុមហ៊ុន Pfizer ត្រូវការបង្កើតវ៉ាក់សាំងថ្មីមួយទៀត ​បើវ៉ាក់សាំង​បង្ការមេរោគបច្ចុប្បន្ន​មិនសូវមានប្រសិទ្ធភាព
 ក្រុមហ៊ុន Pfizer ត្រូវការបង្កើតវ៉ាក់សាំងថ្មីមួយទៀត ​បើវ៉ាក់សាំង​បង្ការមេរោគបច្ចុប្បន្ន​មិនសូវមានប្រសិទ្ធភាព
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T