លែងគ្នាមិនទាន់បានប៉ុន្មាន អតីតប្តី សាន់ ឆាយ ត្រូវបានប្រទះឃើញទៅដើរលេង ជាមួយស្រីក្មេងបាត់

//s9.kh1.co/b5/b506996fa0ca302139c5213cecb11afe4d36ec95.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

ស្វាមី សាន់ ឆាយ លេចឮថា ទៅលេងកោះហៃណាន ជាមួយនារីមានសម្រស់ស្អាតម្នាក់!

ចិន៖ ខណៈពេលដែលរង់ចាំដំណើរការលែងលះត្រូវបានបញ្ចប់ អ្នកជំនួញ Wang Xiaofei ត្រូវបានគេប្រទះឃើញ បានទៅដំណើរកម្សាន្ត ទៅកោះ Hainan ជាមួយមិត្តភក្តិមួយក្រុម រួមទាំងស្រីស្អាតម្នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែល ដែលបានចែករំលែកនៅលើ Weibo វីដេអូរបស់អតីតស្វាមី សាន់ឆាយ រូបនេះ បង្ហាញខ្លួននៅអាងទឹកក្នុងសណ្ឋាគារមួយកន្លែង ដោយបាន​បង្ហើប​ថា អ្នក​ជំនួញ​រូប​នេះ​ បានចេញមកសម្រាកហែលទឹកលេង ថែមទាំងដើរទៅ​រក​ស្រី ហើយ​អ្នក​ទាំង​២​ក៏​ឈរ​និយាយ​គ្នា​មួយ​សន្ទុះទៀតផង។

ក្នុងនោះផងដែរ នារីវ័យក្មេងម្នាក់ស្លៀកពាក់សិចស៊ី អង្គុយលើកៅអីអង្គុយក្បែរអាងទឹក ខណៈកំពុងជជែកលេងជាមួយបុរសជំនួញមួយនេះ ដោយបានឃើញ​អ្នក​ថត​រូប បានថតអ្នកទាំងពីរ ពួកគេក៏​បែរ​ខ្នង​ចេញ​ទៅ​ភ្លាមៗ តែម្តង។

ក្រោយពីសកម្មភាពនេះ​បានចែកចាយលើបណ្តាញសង្គម បានធ្វើឲ្យមានការលើកមកនិយាយគ្រប់ៗគ្នា​ តែទោះជាយ៉ាងណា អ្នកជំនួញរូបនេះ មិនទាន់បានចេញមកនិយាយជាមួយនឹងសកម្មភាពនេះទេ ខណៈរូបលោក និងតារាស្រី Barbie Hsu កំពុងដំណើរការលែងលះរបស់អ្នកទាំងពីរ៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

អតីតស្វាមី និង Barbie Hsu
អតីតស្វាមី និង Barbie Hsu
អតីតស្វាមី Barbie Hsu និងនារីម្នាក់នោះ
អតីតស្វាមី Barbie Hsu និងនារីម្នាក់នោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T