ក្រុមហ៊ុនមួយ នឹងចាយលុយជិត២០ម៉ឺនដុល្លារ ទិញមុខមនុស្សដាក់ឲ្យរ៉ូបូត - Khmerload

ក្រុមហ៊ុនមួយ នឹងចាយលុយជិត២០ម៉ឺនដុល្លារ ទិញមុខមនុស្សដាក់ឲ្យរ៉ូបូត

https://s9.kh1.co/9e/9e9fce3474da783dd578595167c6f6d99003e9dd.jpg
ប្លែកៗ
 30-Nov-2021 3pm · 2 months ago

ចំពោះការចង់បានរបស់ក្រុមហ៊ុន គឺតម្រូវឲ្យនរណាម្នាក់ក៏បាន ដែលមានទឹកមុខរួសរាយ និងចិត្តល្អ។

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយ ឈ្មោះថា Promobot កំពុងរៀបចំចេញនូវមនុស្សយន្ដ ដែលមើលទៅដូចមនុស្ស ដោយពួកគេចង់ឲ្យមនុស្សយន្ដមានមុខមាត់រួសរាយ និងរាក់ទាក់ទៅកាន់បរិស្ថានជុំវិញខ្លួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ខាងក្រុមហ៊ុន នឹងផ្ដល់ប្រាក់ចំនួន១៥០,០០០ផោន (ប្រមាណ១៩៩,៨០០ដុល្លារអាមេរិក) ទៅកាន់នរណាម្នាក់ ដែលព្រមប្រគល់សិទ្ធចំពោះការប្រើប្រាស់មុខមាត់របស់ពួកគេ។ ចំពោះការចង់បានរបស់ក្រុមហ៊ុន គឺតម្រូវឲ្យនរណាម្នាក់ក៏បាន ដែលមានទឹកមុខរួសរាយ និងចិត្តល្អ ខណៈអ្នកចង់ដាក់ពាក្យចូលរួមគ្រប់ជាតិសាសន៍ គ្រប់ភេទ និងមានអាយុលើសពី២៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេក្ខជនមានសំណាង ដែលត្រូវបានជ្រើសរើស នឹងត្រូវយកគំរូ 3D នៃផ្ទៃមុខ និងដងខ្លួនរបស់ពួកគេសម្រាប់លក្ខណៈពិសេសខាងក្រៅរបស់មនុស្សយន្ត។ បន្ទាប់មក បេក្ខជន នឹងត្រូវកំណត់យ៉ាងហោចណាស់១០០ម៉ោងនៃការនិយាយ ដើម្បីចម្លងសំឡេង ដែលនឹងត្រូវប្រើដោយម៉ាស៊ីន ដើម្បីទំនាក់ទំនងជាមួយអតិថិជន។ ចុងក្រោយ បេក្ខជន នឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន ប្រើប្រាស់មុខមាត់ និងរូបរាងសម្រាប់រយៈពេលគ្មានដែនកំណត់ផងដែរ។

ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុនសង្ឃឹមថា នឹងដាក់ដំណើរការមនុស្សយន្ដនៅក្នុងសណ្ឋាគារ មជ្ឈមណ្ឌលផ្សារទំនើប និងព្រលានយន្ដហោះនៅអាមេរិកខាងជើង ឬមជ្ឈិមបូព៌ាចាប់ពីឆ្នាំ២០២៣តទៅខាង។

យ៉ាងណាមិញ ក្រុមហ៊ុនខាងលើមិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងដែលផ្ដល់ប្រាក់ដ៏ច្រើនសម្រាប់សិទ្ធប្រើប្រាស់មុខរបស់នរណាម្នាក់ឡើយ ដោយមានក្រុមហ៊ុនមួយផ្សេងទៀត បានធ្វើបែបនេះដែរ កាលពីឆ្នាំ២០១៩៕

ប្រភព: Ladbible 

រូបភាព: robo / google

សូមទស្សនារូបភាពនៃគម្រោងឆ្នាំ២០១៩ខាងក្រោម៖

https://s9.kh1.co/__image/w=600,h=402,q=100/25/254ac8d6246ca1c4ce40f06446436911200092e2.jpg
រូបភាពកាលគម្រោងឆ្នាំ២០១៩
https://s9.kh1.co/__image/w=650,h=366,q=100/ef/ef36deac86ae4df51e727b51ed71c541a0e9ff13.jpg
រូបភាពកាលគម្រោងឆ្នាំ២០១៩
https://s9.kh1.co/__image/w=650,h=366,q=100/df/dfba96fe0f97de7f494d6f6bc4ff2318260fad02.jpg
រូបភាពកាលគម្រោងឆ្នាំ២០១៩
https://s9.kh1.co/__image/w=650,h=976,q=100/9a/9aa04ef040bd37bbafa9d1bd6815c75dd058442f.jpg
រូបភាពកាលគម្រោងឆ្នាំ២០១៩
https://s9.kh1.co/__image/w=650,h=392,q=100/78/788f86f0d4c2cddd9f75b3eef03c64f779559641.jpg
រូបភាពកាលគម្រោងឆ្នាំ២០១៩
https://s9.kh1.co/__image/w=650,h=362,q=100/7f/7fd357c7bdb56142d5eadcce7fcc165de1e73bf1.jpg
រូបភាពកាលគម្រោងឆ្នាំ២០១៩
Meas Chandara
D.R

អត្ថបទទាក់ទង