ក្រោយធ្លាយរឿងជាប់ឈ្មោះជនទី៣ ជ្រៀតជ្រែកស្នេហា Bella និង Weir តារាស្រីម្នាក់នេះ ហ៊ានធ្វើដល់ថ្នាក់...

//s9.kh1.co/5d/5d0899274b57e4fc1229c16b31f9d2bbc3ac2871.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

ក្រោយពីត្រូវបានមនុស្សជាច្រើន សង្ស័យថាជាជនទី ៣ ធ្វើឲ្យ Bella និង Weir បែកគ្នា ស្រាប់តែអ្នកចាត់ការតារាស្រី Prapye ចេញមកបញ្ជាក់ថា គ្មានជាប់ពាក់ព័ន្ធគ្នា ព្រមទាំងមានរកឃើញនូវរូបភាពស្វីតរបស់ Prapye និងគូស្នេហ៍ដ៏ស្រស់សង្ហា ថែមទៀត

ថៃ៖ បានធ្វើឲ្យមហាជនជាច្រើន កាន់តែតាមដានយ៉ាងកៀកកិត ចំពោះ តារាស្រី Prapye Ramida បន្ទាប់ពីមានការសង្ស័យថា នាងជានារីអាថ៌កំបាំង ដែលលោក Weir Sukolwat ទៅជួលឡានជាមួយគ្នា ទៅតាមខេត្ត ដែលធ្វើ​ឱ្យ​មានការយល់​ច្រឡំ​រហូត ដល់មានដំណឹងបែកបាក់គ្នា ជាមួយនឹងតារាស្រី Bella។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ក្រោយពីមានព័ត៌មានដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង​ អ្នក​ចាត់​ការ​របស់ តារាស្រី Prapye បាន​ចេញ​មក​ពន្យល់​ ក៏ដូចជា បកស្រាយដល់អ្នក​សារព័ត៌មាន​ ដើម្បីបញ្ជាក់ថា រូបនាង មិន​ធ្លាប់​ទៅខេត្ត ជាមួយនឹង លោក Weir នោះទេ ព្រមទាំងបើកបង្ហាញ ​ភស្តុតាង​នៃ​ការ​ហោះហើរ​ នៅ​ថ្ងៃ​ដែល​មាន​បញ្ហា ថែមទៀត។ 

លើសពីនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនទៀត ក៏បានចេញមុខជួយទប់ទល់ពាក្យចចាមអារ៉ាម ការពារ Prapye ដោយបានរកឃើញថា តារាស្រីរូបនេះ កំពុងមានទំនាក់ទំនងស្នេហានឹងបុរសវ័យក្មេង និងជាយុវជនក្រៅវិស័យសិល្បៈម្នាក់ ជាពិសេសពួកគេទាំងពីរ ថែមទាំងមានរូបបង្ហោះជាមួយគ្នា ឡើងស្អិតរមួត នៅលើបណ្ដាញសង្គម កាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅនេះ ដែល​អាចបញ្ជាក់​បានថា​ ស្នេហា​រវាង ​អ្នក​ទាំង​ពីរ​ នៅ​តែ​មាន​ភាព​ល្អូកល្អើន ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bella និង Weir
Bella និង Weir
Bella និង Weir
Bella និង Weir
Prapye និង Weir
Prapye និង Weir
Prapye
Prapye
Prapye
Prapye
Prapye
Prapye
Prapye និង គូស្នេហ៍
Prapye និង គូស្នេហ៍
Prapye និង គូស្នេហ៍
Prapye និង គូស្នេហ៍
Prapye និង គូស្នេហ៍
Prapye និង គូស្នេហ៍
Prapye និង គូស្នេហ៍
Prapye និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T