ក្រុមហ៊ុនបច្ចេកវិទ្យាសម្គាល់មុខមនុស្សមួយ ប្រឈមនឹងការផាកពិន័យជាប្រាក់ ជាង២២លានដុល្លារ

//s9.kh1.co/c5/c50a32ea8f62209f5afbba3053437800071c5a51.jpg
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

គេបានប្រាប់ក្រុមហ៊ុននេះឲ្យបញ្ឈប់ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ចក្រភពអង់គ្លេស ហើយលុបរាល់អ្វីដែលវាមាន។

បរទេស៖ ក្រុមហ៊ុនអូស្ត្រាលីដែលអះអាងថា មានទិន្នន័យដាតាបេសនៃរូបភាពមុខ ជាង១០ពាន់លាន គឺកំពុងប្រឈមនឹងការផាកពិន័យជាប្រាក់ជាង២២លានដុល្លារ លើការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួននៅក្នុងចក្រភពអង់គ្លេស។ ការិយាល័យស្នងការព័ត៌មានបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីក្រុមហ៊ុន Clearview AI ដែលសូហ្វែរសម្គាល់មុខត្រូវបានប្រើប្រាស់ដោយកងកម្លាំងប៉ូលិស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេបានប្រាប់ក្រុមហ៊ុននេះឲ្យបញ្ឈប់ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ចក្រភពអង់គ្លេស ហើយលុបរាល់អ្វីដែលវាមាន។ ខាង Clearview បាននិយាយថា ការអះអាងរបស់និយតករគឺមិនត្រឹមត្រូវតាមច្បាប់យ៉ាងជាក់ច្បាស់។ ក្រុមហ៊ុនដែលត្រូវបានអញ្ជើញឲ្យធ្វើការតំណាង បាននិយាយថាខ្លួនកំពុងពិចារណាលើបណ្ដឹងឧទ្ធរណ៍ និងសកម្មភាពបន្ថែមទៀត។

វាត្រូវបានគេរកឃើញរួចហើយ ថាបានបំពានច្បាប់ឯកជនភាពរបស់អូស្ត្រាលី ប៉ុន្តែកំពុងស្វែងរកការពិនិត្យឡើងវិញលើសេចក្ដីសម្រេចនោះ៕

រូបតំណាង
រូបតំណាង

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T