កាន់តែជិតមែនទែន សាំងហ្គាពួរ រកឃើញ ២ករណី នៃមេរោគ Omicron

//s9.kh1.co/3b/3bfe6f506a51031a82648a1d4db5e11769c1857c.jpg
សង្គម

 ៣០-វិច្ឆិកា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកធ្វើដំណើរពីរនាក់មកពីអាហ្វ្រិកខាងត្បូងដែលបានឆ្លងកាត់ប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានសម្រាប់វ៉ារ្យ៉ង់ Omicron COVID ១៩

សិង្ហបូរី៖ បើតាមប្រភពវេបសាយ CNA បានរាយការណ៍មកថា អ្នកធ្វើដំណើរពីរនាក់មកពីអាហ្វ្រិកខាងត្បូងដែលបានឆ្លងកាត់ប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានសម្រាប់វ៉ារ្យ៉ង់នៃមេរោគបំប្លែងថ្មី Omicron ដែលបានហោះហើរ មកពីទីក្រុងស៊ីដនី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភព បានបន្តទៀតថា អ្នកដំណើរបានហោះហើយទៅកាន់ ទីក្រុងស៊ីដនី តាមជើងហោះហើរ Singapore Airlines SQ211 ដែលបានចាកចេញពីសិង្ហបុរីនៅម៉ោង 10.30 ព្រឹកថ្ងៃអាទិត្យ (28 វិច្ឆិកា) ហើយបានចុះចតនៅទីក្រុងស៊ីដនីនៅម៉ោង 9.20 យប់ថ្ងៃដដែល។

នៅក្នុងការអាប់ដេតប្រចាំថ្ងៃនៃកូវីដ១៩ របស់ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា អ្នកដំណើរបានចាកចេញពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ២៧ ខែវិច្ឆិកា តាមរយៈ SQ481 ហើយបានមកដល់អាកាសយានដ្ឋាន Changi នៅថ្ងៃតែមួយសម្រាប់ជើងហោះហើរ transit  របស់ពួកគេ។

មិនត្រឹមតែប៉ុណ្ណោះ បានបន្ថែមថា ពួកគេទាំងពីរត្រូវបានចាក់ថ្នាំវ៉ាក់សាំង យ៉ាងពេញលេញ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងកន្លែងស្នាក់ ក្នុងការតាមដានសុខភាពជាពិសេស ចំណែក អ្នករួមអ្នកដំណើរ និងបុគ្គលិកជើងហោះហើរទាំងអស់ តម្រូវការដាក់ឱ្យនៅដាច់ដោយឡែក ក្នុងរយៈពេល ១៤ថ្ងៃ ចាប់គិតពីការធ្វើតេស្តរបស់ពួកគេ៕

ប្រភព៖ CNA

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T