ថាម៉េចខ្លះ? មុនប៉ះកម្ពុជាថ្ងៃ៦ គ្រូម៉ាឡេស៊ី ចេញមុខសរសើរ ចាន់ វឌ្ឍនាកា ពេញៗមាត់ថា...

//s9.kh1.co/23/23983c8b6f1e59919a86e0c7253195c32c09ee08.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

លោក Tan Chang Hoe បានលើកឡើងពីឈ្មោះរបស់ ចាន់ វឌ្ឍនាកា មុនប៉ះ កម្ពុជា

ម៉ាឡេស៊ី៖ គ្រូបង្គោលក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Tan Chang Hoe បានលើកឡើងថា ក្រុមជម្រើសជាតិកម្ពុជាមានកីឡាករល្អៗជាច្រើនជាពិសេស ចាន់ វឌ្ឍនាកា ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ក្រុមរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Tan Chang Hoe
   លោក Tan Chang Hoe

ជាការពិតណាស់ លោក Chang Hoe បានលើកឡើងដូច្នេះ បន្ទាប់ពីលោកនឹងត្រូវដឹកនាំក្រុមម៉ាឡេស៊ី ប្រកួតទល់នឹង ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup នៅថ្ងៃទី៦ ខែធ្នូខាងមុខ។

ក្រុមជម្រើសជាតិម៉ាឡេស៊ី
ក្រុមជម្រើសជាតិម៉ាឡេស៊ី

លោក Chang Hoe បាននិយាយថា៖

កម្ពុជាមានកីឡាករមួយចំនួនដែលធ្លាប់លេងនៅក្រៅស្រុកជាក់ស្តែងដូចជា វឌ្ឍនាកា ដែលធ្លាប់លេងនៅលីគកំពូលម៉ាឡេស៊ី ក៏កំពុងតែបង្ហាញទម្រង់លេងបានល្អ។ ពួកយើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនជាមួយកម្ពុជា ពីព្រោះពួកគេធ្វើការខ្លាំងណាស់នៅក្នុងការប្រកួត និង ពុំងាយចុះចាញ់នោះទេ៕

លោក Tan Chang Hoe
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

ប្រភពkhmertimes

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T