កន្លែងបង្កាត់ពូជសត្វជិតផុតពូជ «ខ្សឹប» ដំបូងបង្អស់នៅលើពិភពលោក ត្រូវបានរៀបចំក្នុងប្រទេសកម្ពុជារួចហើយ

//s9.kh1.co/9e/9e2b3f3e61321393e5bbcf305b72ce1c318a5d0c.jpg
សង្គម

 ២៩-វិច្ឆិកា-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបង្កើតកន្លែងបង្កាត់ពូជសត្វ «ខ្សឹប» ដំបូងគេបង្អស់នៅលើពិភពលោក ក្នុងគោលបំណងទប់ស្កាត់កុំឲ្យផុតពូជ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបង្កើតកន្លែងបង្កាត់ពូជសត្វ «ខ្សឹប» ដំបូងគេបង្អស់នៅលើពិភពលោក ក្នុងគោលបំណងទប់ស្កាត់កុំឲ្យផុតពូជ។ សត្វខ្សឹប គឺជាប្រភេទបក្សីកម្រ ដែលកំពុងរងគ្រោះជិតផុតពូជ និងត្រូវបានគេប៉ាន់ស្មានថា នៅសល់មិនដល់៥០០ក្បាលក្នុងប្រទេស ឥណ្ឌា នេប៉ាល់ និងកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បញ្ជាក់ថា កន្លែងបង្កាត់ពូជសត្វ ខ្សឹប នេះ ត្រូវបានបញ្ចប់ការសាងសង់រួចរាល់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) ស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាននៃស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ហ្វីណង់ បញ្ជាក់ថា កន្លែងបង្កាត់ពូជបក្សីជិតផុតពូជនេះ នឹងផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពដល់សត្វខ្សឹប ដែលត្រូវបានសង្គ្រោះឱ្យស្តារសម្បទាឡើងវិញ និងបង្កលក្ខណៈងាយស្រួលដល់សត្វខ្សឹប ឱ្យបានក្រាបពង និងចិញ្ចឹមកូនរបស់ខ្លួន។ ពងសត្វខ្សឹប ដែលប្រមូលបានពីព្រៃ ក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនោះ។ កូនសត្វទាំងអស់ ត្រូវបានចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ។ កូនដែលបង្កាត់បានទាំងអស់ នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត។

លោក ហ្វីណង់  អភិបាលស្រុកបន្ទាយស្រី បានរៀបរាប់បន្ថែមយ៉ាងដូច្នេះទៀតថា៖

ការបង្កើតកន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្នុងពេលនេះ គឺជាមោទនភាពមួយរបស់កម្ពុជា និងជាជំហានដ៏សំខាន់បំផុតជាលើកដំបូង។ កន្លែងបង្កាត់ពូជ នឹងផ្តល់ក្តីសង្ឃឹមដល់ការកែប្រែជោគវាសនា និងទប់ស្កាត់ការដាច់ផុតពូជនៃបក្សីដ៏កម្រមួយប្រភេទនេះ ហើយដែលយើងទាំងអស់គ្នាជាខ្មែរចាំបាច់ត្រូវតែចូលរួមជួយអភិរក្សថែរក្សាឱ្យបានទាំងអស់គ្នា

  លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី  

សូមបញ្ជាក់ថា សត្វខ្សឹប ឬ Bengal Florican (គឺជាប្រភេទបក្សីដ៏កម្របំផុតមួយនៅក្នុងពិភពលោកដែលត្រូវបានគេចាត់ចំណាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ សត្វខ្សឹបត្រូវបានគេប៉ាន់ស្មានថា នៅសល់មិនដល់៥០០ក្បាលទេនៅលើពិភពលោក ក្នុងនោះកម្ពុជាមាន១០០ក្បាល៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (នៅខាងស្តាំ)  
  លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី (នៅខាងស្តាំ)  
ពងសត្វខ្សឹប 
ពងសត្វខ្សឹប 
សត្វខ្សឹប 
សត្វខ្សឹប 
ទីតាំងបង្កាត់ពូជសត្វខ្សឹប
ទីតាំងបង្កាត់ពូជសត្វខ្សឹប
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T