លេចលឺថា Apple នឹងប្រកាសផលិតផលថ្មី ដូចជាឧបករណ៍ AR និង Apple Car តែហ្វេនត្រូវដឹងពីបញ្ហាមួយសិន

//s9.kh1.co/0a/0a56550cee332e4a944898a437f3b629b09e0184.jpg
បច្ចេកវិទ្យា

 ២៩-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

សម្រាប់ឧបករណ៍ AR និង VR ក៏ដូចជា Apple Car ដែរ អ្នកប្រើប្រាស់អាចនឹងត្រូវរង់ចាំរយៈពេលជាច្រើនខែ។

បរទេស៖ អតិថិជននឹងត្រូវរង់ចាំមួយរយៈ បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសឧបករណ៍ AR និង Apple Car របស់ខ្លួន ដោយការដឹកជញ្ជូននឹងត្រូវធ្វើឡើងជាច្រើនខែ ក្រោយការប្រកាសរបស់ Apple។ ភាគច្រើនផលិតផលរបស់ក្រុមហ៊ុន Apple ចាប់ផ្ដើមដឹកជញ្ជូនភ្លាមៗបន្ទាប់ពីការប្រកាសរបស់ពួកគេ ជាមួយនឹងការពន្យារពេលយ៉ាហោចណាស់ប៉ុន្មានថ្ងៃឬអាទិត្យ ជាធម្មតាសម្រាប់ក្រុមហ៊ុននេះទៅហើយ។ សម្រាប់ឧបករណ៍ AR និង VR ក៏ដូចជា Apple Car ដែរ អ្នកប្រើប្រាស់អាចនឹងត្រូវរង់ចាំរយៈពេលជាច្រើនខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងព្រឹត្តិបត្រព័ត៌មាន "Power On" ចុងក្រោយរបស់លោក Mark Gurman នៅក្រុមហ៊ុន Bloomberg គេបានគិតថា ការរចនាដ៏ស្មុគស្មាញនិងមានតម្លៃថ្លៃក្នុងការបង្កើត នឹងតម្រូវឲ្យ Apple ធ្វើការជាមួយរដ្ឋាភិបាល និងក្រុមអ្នកផលិតអំពីបច្ចេកវិទ្យាដ៏ស្មុគស្មាញ ដែលគ្មានភាគីណាមួយធ្លាប់ធ្វើបែបនេះពីមុនមក។ ដំណើរការនេះត្រូវការពេលវេលា ហើយដំណឹងនៃផលិតផលអាចត្រូវបែកធ្លាយ មុនការប្រកាសជាផ្លូវការ ដោយធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អតិថិជន។

នៅក្នុងសេណារីយ៉ូមួយ គេអាចរំពឹងថា Apple អាចប្រកាសឧបករណ៍ AR នៅក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ2022 ដោយជំរុញឲ្យអ្នកអភិវឌ្ឍន៍បង្កើតកម្មវិធី AR និង VR សិន ដើម្បីរៀបចំការបញ្ចេញលក់ នៅពេលក្រោយក្នុងឆ្នាំដដែល ឬនៅក្នុងឆ្នាំ2023។ តែអ្នកវិភាគ Ming-Chi Kuo គិតថា ផលិតផលនេះនឹងចាប់ផ្ដើមនៅក្នុងត្រីមាសទី4 នៃឆ្នាំ2022។

បញ្ហាដូចគ្នានេះក៏អាចនឹងកើតមាននៅលើរថយន្ត Apple Car ផងដែរ ដែលក្លាយជាបញ្ហាដ៏ស្មុគស្មាញជាងឧបករណ៍ AR។ ទោះបីជាក្រុមហ៊ុន Apple ត្រូវបានគេនិយាយថា មានគោលបំណងបង្ហាញរថយន្តនេះនៅក្នុងឆ្នាំ2025ក៏ដោយ ប៉ុន្តែគេគិតថាការពន្យារពេលក្នុងការចេញលក់ អាចនឹងមានរយៈពេលវែងជាងនេះ៕

រូបតំណាងឧបករណ៍ AR
រូបតំណាងឧបករណ៍ AR
រូបតំណាងរថយន្ត Apple Car
រូបតំណាងរថយន្ត Apple Car

ប្រភព: AppleInsider

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T