អត់ទុកមុខឱ្យទេ! ក្រោយស្មើជាមួយ Chelsea លោក Carragher បានរិះគ-ន់ និងព្រ-លះតារាឆ្នើម Man UTD រូបនេះខ្លាំងៗថា...

//s9.kh1.co/29/291d083c45ae68695647960232a26f83477b8437.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ក្រោយស្មើជាមួយ Chelsea លោក Carragher បានរិៈគន់ និងព្រលះតារាឆ្នើម Man UTD រូបនេះខ្លាំងៗថា...

បរទេស៖ វីរៈបុរសរបស់ក្រុម Liverpool លោក Jamie Carragher បានធ្វើការរិះគន់ទៅកាន់ Aaron Wan-Bissaka បន្ទាប់ពីខ្សែការពាររបស់ក្រុម Manchester United រូបនេះបង្ករកំហុសធ្វើឱ្យខាងក្រុម Chelsea មានឱកាសទទួលបាល់ពិន័យ ១១ ម៉ែត្រ និងរកគ្រាប់បាល់តាមស្មើមកវិញនៅទឹកដី Stamford Bridge

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ការប្រកួតរបស់ក្រុមទាំង ២ បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១ ទល់នឹង ១, ក្នុងនោះ Jadon Sancho ជាអ្នកស៊ុតគ្រាប់បាល់បើកឆាកនៅនាទីទី ៥០ និង Jorginho ជាអ្នកស៊ុតគ្រាប់តាមស្មើតាមរយៈបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៦៩។ យ៉ាងណាមិញ Chelsea គឺបន្តឈរនៅលើកំពូលតារាងដដែលមាន ៣០ ពិន្ទុ និង Man UTD កំពុងឈរនៅលេខរៀងទី ៨ មាន ១៨ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រោយបញ្ចប់ការប្រកួតលោក Carragher បានមានប្រសាសន៍ប្រាប់កាសែត Sky Sports យ៉ាងដូច្នេះថា៖

ខ្ញុំគិតថាការផ្តល់បាល់ពិន័យ ១១ ម៉ែត្រនេះវាត្រឹមត្រូវហើយ។ វាជាកំហុសទាំងស្រុងរបស់ Wan-Bissaka។ គាត់បានទៅទាត់គេពីក្រោយខ្នង។ គាត់ដូចជាគ្មានការប្រុងប្រយ័ត្នសោះ។ តើគាត់កំពុងគិតអ្វី? ពេលនោះយើងឃើញហើយថា Silva គាត់កំពុងបែរខ្នងជាមួយទីសោះហ្នឹង៕

  លោក Jamie Carragher
  លោក Jamie Carragher
  លោក Jamie Carragher

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T